ករណី​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ យក​លុយ​ផ្លូវជាតិ​លេខ​៤​សល់​២២​ឆ្នាំ​ទៀត​ដ៏​ចម្រូងចម្រាស​ ត្រូវ​បាន​បញ្ចប់​ហើយ​

​កិច្ចព្រមព្រៀង​សម្បទាន​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រុមហ៊ុន​អេ​ហ្សិត​ ឌី​ស្ទ្រី​ប្យ៊ូ​ហ្សិ​ន​ (AZ​ Distribution​ Co.,​ Ltd.)​ តំណាង​ដោយ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជា​អគ្គនាយក​ក្រុមហ៊ុន​ លើ​ការ​ប្រមូល​សេវា​យក​លុយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ ជា​ចំណងដៃ​នៃ​ការ​សាងសង់​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​រយៈពេល​៣៥​ឆ្នាំ​ដ៏​ចម្រូងចម្រាស​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​នោះ​ (​សុពលភាព​នៃ​កិច្ចព្រមព្រៀង​នៅ​សល់​ចំនួន​២២​ឆ្នាំ​ទៀត​)​ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​ចាប់ពី​ម៉ោង​២៤​រាត្រី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​នេះ​តទៅ​ ក្រោម​ចំណាត់ការ​កណ្តាប់ដៃ​ដែក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​យោង​តាម​ការ​ចាំបាច់​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លុប​ចោល​នូវ​កិច្ចព្រមព្រៀង​សម្បទាន​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ចុះ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០០១​ ស្តី​ពី​ការ​យក​កម្រៃ​សេវា​ថែទាំ​ និង​ជួសជុល​ផ្លូវជាតិ​លេខ​៤​ និង​បង្គាប់​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​យក​លុយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ ចាប់ពី​ម៉ោង​២៤​រាត្រី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​នេះ​តទៅ​ តាម​សេចក្តីសម្រេច​លេខ​០៦​សសរ​ ចុះ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ ។​ ជាមួយ​គ្នា​នេះ​ រាជរដ្ឋាភិបាល​ក៏​បាន​ប្រគល់​ភារកិច្ច​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ រៀបចំ​នីតិវិធី​រំលត់​កិច្ចសន្យា​សម្បទាន​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​ ។​

​គួរ​រំលឹក​ជូន​ថា​ យោង​តាម​ការ​ផ្តល់​មតិយោបល់​ចុះ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០០០​ របស់​ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ អតីត​អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​សេដ្ឋកិច្ច​(​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​)​ ការ​ផ្តល់​យោបល់​ចុះ​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០០១​ របស់​ឯកឧត្តម​ អ៊ុត​ ឈ​ន​ អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ (​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​)​ និង​ការ​ផ្តល់​យោបល់​ចុង​ក្រោយ​ ចុះ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០០១​ របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ អតីត​ទេស​រដ្ឋមន្ត្រី​ (​បច្ចុប្បន្ន​ឧបនាយករដ្ឋមន្ត្រី​)​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ព្រមទាំង​មានការ​យល់ព្រម​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ នា​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០០១​ បាន​ឈាន​ទៅ​ដល់​មានការ​ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ (​មិន​ឆ្លងកាត់​ការ​ដេញថ្លៃ​ជា​សាធារណៈ​)​ រវាង​រាជរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ នា​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០០១​ ស្តី​ពី​ការ​យក​កម្រៃ​សេវា​ថែទាំ​ និង​ជួសជុល​ផ្លូវជាតិ​លេខ​៤​ បង្ក​ឲ្យ​មានការ​ក្តៅក្រហាយ​ដល់​ស្រទាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤​យ៉ាង​ពុះកញ្ជ្រោល​ ប៉ុន្តែ​កាល​ណោះ​រាជរដ្ឋាភិបាល​មិន​ខ្វល់ខ្វាយ​ឡើយ​ នាំ​ឲ្យ​ក្រុមហ៊ុន​មានឱកាស​បាន​ប្រមូល​លុយ​ពី​អ្នក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​អស់​រយៈពេល​១៣​ឆ្នាំ​ (​ចាប់ផ្តើម​ប្រតិបត្តិការ​សេវាកម្ម​នា​ឆ្នាំ​២០០២)​យ៉ាង​ហ៊ឺហា​ និង​ត្រជាក់ចិត្ត​លើ​គំនរ​ទុក្ខ​ប្រជាពលរដ្ឋ​ ។​

​អនុលោម​តាម​ប្រការ​៩​នៃ​កិច្ចព្រមព្រៀង​សម្បទាន​លើ​ការ​យក​លុយ​ផ្លូវជាតិ​លេខ​៤​ រវាង​រាជរដ្ឋាភិបាល​និង​ក្រុមហ៊ុន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ បាន​ចែង​ថា​ "​ភាគី​នីមួយៗ​មិន​អាច​បញ្ឈប់​កិច្ចព្រមព្រៀង​នេះ​នៅ​ក្នុង​រយៈពេល​នៃ​កិច្ចព្រមព្រៀង​នេះ​បាន​ឡើយ​ ។​ នៅ​ក្នុង​ករណី​មានការ​រំលោភ​លើ​បទ​ប្បញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង​នេះ​ ឬ​មានការ​រំលោភ​លើ​គោល​ជំហរ​ និង​ការ​ធានា​ដែល​បាន​កំណត់​នៅ​ក្នុង​ប្រការ​៧​ ឬ​ការ​បញ្ចប់​ដោយ​មិន​ត្រឹមត្រូវ​នៃ​កិច្ចព្រមព្រៀង​នេះ​ដោយ​ភាគី​ណាមួយ​ ភាគី​ម្ខាង​ទៀត​មាន​សិទ្ធិ​ទទួល​សំណង​ការ​ខូចខាត​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រព្រឹត្ត​កំហុស​នោះ​ ដោយ​គ្មាន​ការ​កំណត់​ រួម​មានការ​បាត់បង់​ប្រាក់​ចំណូល​របស់​ភាគី​ទាំង​ពីរ​នៅ​ពេល​អនាគត​ ។​ "​ ដូច្នេះ​ គេ​មិន​ទាន់​អាច​ដឹង​បាន​ថា​ ការ​រំលត់​កិច្ចព្រមព្រៀង​សម្បទាន​នេះ​ធ្វើ​ឡើង​ដោយ​ភាគី​រាជរដ្ឋាភិបាល​ តើ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​សង​សំណង​ទៅ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ វិញ​ក្នុង​កម្រិត​ប៉ុន្មាន​នៅឡើយ​ទេ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​រំលត់​កិច្ចព្រមព្រៀង​សម្បទាន​រវាង​រាជរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ក្នុង​រយៈពេល​នៃ​កិច្ចព្រមព្រៀង​ដោយ​ភាគី​រាជរដ្ឋាភិបាល​ គឺ​បាន​ឆ្លុះ​បញ្ចាំង​នូវ​គុណសម្បត្តិ​ផង​ និង​គុណវិបត្តិ​ផង​ ដូច​ខាងក្រោម​ ៖

១-​គុណសម្បត្តិ​ ៖​ ទទួល​បានការ​គាំទ្រ​ប្រកបដោយ​ការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​ពី​ស្រទាប់​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ ពីព្រោះ​បាន​រួច​បន្ទុក​ចំណាយ​លើ​ការ​បង់ប្រាក់​ថ្លៃ​ផ្លូវ​តទៅ​ទៀត​ ។​
២-​គុណវិបត្តិ​ ៖​ ប៉ះពាល់​ដល់​បរិយាកាស​ប្រកប​មុខរបរ​ជំនួញ​របស់​វិស័យ​ឯកជន​ជាមួយ​រាជរដ្ឋាភិបាល​ ពីព្រោះ​អាច​ធ្វើ​ឲ្យ​វិស័យ​ឯកជន​លែង​មាន​ទំនុកចិត្ត​ចុះ​កិច្ចសន្យា​លើ​សេវាកម្ម​ ឬ​ពាណិជ្ជកម្ម​ផ្សេងៗ​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ករណី​ក្រុមហ៊ុន​ដែល​ប្រកប​មុខរបរ​ជំនួញ​មាន​ទម្រង់​សុចរិត​ និង​តម្លាភាព​ ៕​

ករណី​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ យក​លុយ​ផ្លូវជាតិ​លេខ​៤​សល់​២២​ឆ្នាំ​ទៀត​ដ៏​ចម្រូងចម្រាស​ ត្រូវ​បាន​បញ្ចប់​ហើយ​ករណី​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ យក​លុយ​ផ្លូវជាតិ​លេខ​៤​សល់​២២​ឆ្នាំ​ទៀត​ដ៏​ចម្រូងចម្រាស​ ត្រូវ​បាន​បញ្ចប់​ហើយ​ ករណី​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ យក​លុយ​ផ្លូវជាតិ​លេខ​៤​សល់​២២​ឆ្នាំ​ទៀត​ដ៏​ចម្រូងចម្រាស​ ត្រូវ​បាន​បញ្ចប់​ហើយ​ ករណី​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ យក​លុយ​ផ្លូវជាតិ​លេខ​៤​សល់​២២​ឆ្នាំ​ទៀត​ដ៏​ចម្រូងចម្រាស​ ត្រូវ​បាន​បញ្ចប់​ហើយ​ ករណី​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ យក​លុយ​ផ្លូវជាតិ​លេខ​៤​សល់​២២​ឆ្នាំ​ទៀត​ដ៏​ចម្រូងចម្រាស​ ត្រូវ​បាន​បញ្ចប់​ហើយ​ ករណី​ក្រុមហ៊ុន​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ យក​លុយ​ផ្លូវជាតិ​លេខ​៤​សល់​២២​ឆ្នាំ​ទៀត​ដ៏​ចម្រូងចម្រាស​ ត្រូវ​បាន​បញ្ចប់​ហើយ​

Related