អ្នក​នេសាទ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ធ្វើ​ចំណាក​ស្រុក​​ច្រើន​គ្រួសារ ​


អ្នក​នេសាទ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ធ្វើ​ចំណាក​ស្រុក​​ច្រើន​គ្រួសារ ​

ប្រជា​នេសាទ​​​រស់​នៅ​ក្នុង​​ភូមិ​តាមាឃ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ​​ប្រមាណ​​ពាក់កណ្ដាល​នៃ​គ្រួសារ​សរុប​ជាង ២០០ បាន​បង្ខំ​ចិត្ត​​ចំណាក​ស្រុក ព្រោះ​​​ពិបាក​រក​​ភោគផល​សមុទ្រ ដែល​ជា​របរ​មួយ​មិន​អាច​កាត់​ផ្ដាច់​បាន​។

 
អ្នក​នេសាទ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ធ្វើ​ចំណាក​ស្រុក​​ច្រើន​គ្រួសារ ​

 

លោក ឃុន នឿន អ្នកនេសាទ​ក្នុង​ភូមិ​-ឃុំ​ខាង​លើ បាន​ឱ្យ​ដឹង​ថា ពី​មុន​ភូមិ​របស់​លោក​មាន​ជាង ២០០ គ្រួសារ ប៉ុន្តែ​បច្ចុប្បន្ន​សល់​តែ​​ជាង ១០០ គ្រួសារ​ប៉ុណ្ណោះ ដោយ​សារ​អ្នក​ខ្លះ​​រត់​រក​មុខ​របរ​ថ្មី ក្រោយ​​​​មាន​សាឡង់​បូម​ខ្សាច់ ជា​ហេតុ​ពិបាក​ក្នុង​ការ​នេសាទ​​។ ​

 

“ពី​មុន​​រក ក្ដាម ត្រីបាន ៩០% តែ​ឥលូវ​រក​បាន​តែ​ ៣០%…សាឡង់​បូម​ខ្សាច់​ធ្វើ​ឱ្យ​ប៉ះពាល់​ យើង​​ពិបាក​ចូល​រក”។ នេះ​ជា​ការ​បញ្ជាក់​របស់​​​លោក ឃុន នឿន។

 

ចំណែក​កត្តា​​មួយ​ផ្សេង​ទៀត​​នោះ​ គឺ​ការ​រំលោភបំពាន​នៃ​​ទូកនេសាទ​​ធំៗ​របស់​ប្រជា​នេសាទ​ក្នុង​តំបន់​ផ្សេង ​​មកលើ​តំបន់​របស់​លោក។ លោក​​ថ្លែង​ថា ៖ “ពេល​គេ​ចូល​មក យើង​រក​អត់​បាន! បាន​តែ ​២ ឬ​ ៣​​ ម៉ឺនរៀន​​អី​ទេ គ្រាន់​រួច​ថ្លៃ​សាំង…បាន​ក្ដាម ២ ឬ ៣​ អី​ក៏​យក​ទៅ​លក់​ដែរ”។

 

អ្នក​នេសាទ​ជើង​ចាស់​រូប​នេះ​បន្ថែម​ថា កាល​ពី​មិន​ទាន់​មាន​សាឡង់​បូម​ខ្សាច់ និង​ការ​រំលោភ​បំពាន​ពី​ទូកនេសាទ​​ធំ​ៗ លោក​អាច​រក​បាន​ផល​សមុទ្រ​ពី ៩០% និង​អាច​រក​ចំណូល​បាន​​ចាប់​ពី​​ ៤ ម៉ឺន​រៀល​ដល់ ១៥ ម៉ឺន​រៀល និង​សល់ ៤ ទៅ ៥ ម៉ឺន​រៀល​​ក្នុង​មួយ​ថ្ងៃ​ ក្រោយ​គិត​​ថ្លៃ​ចំណាយ​ផ្សេងៗ​រួច​។

 
អ្នក​នេសាទ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ធ្វើ​ចំណាក​ស្រុក​​ច្រើន​គ្រួសារ ​

 

ដោយឡែក​ផល​ពិបាក​ដែល​ក្រុមនេសាទ​​លក្ខណៈ​គ្រួសារ​ ក្នុង​ភូមិ​របស់​លោក​កំពុង​ជួប​ប្រទះ គឺ​ឈ្មួញ​កណ្ដាល​ទិញ​ក្នុង​តម្លៃ​ថោក និង​ស៊ី​ភ្នែក​ជញ្ជីង។

 

“ក្ដាម​មួយ​​គីឡូ ៨៥ បាត ថ្លៃ​បំផុត ១០០ បាត។ មួយ​គីឡូ​គេ​ស៊ី​បី​ខាំ​ទៅ​បី​ខាំ​កន្លះ។”

 

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្រភព​ដដែល បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ ដើម្បី​​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជា​នេសាទ ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។ អ្នក​នេសាទ​​នៅ​ភូមិ​តាមាឃ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ក្នុង​ខេត្ត​សំបូរ​តំបន់​ទេសចរណ៍​ធម្មជាតិនេះ​ ភាគច្រើនជា​អ្នក​​រក​ក្ដាម ខ្យង ហើយ​មួយ​ថ្ងៃ​​នេសាទ​បាន​តែ​ម្ដង​ប៉ុណ្ណោះ ដោយ​អ្នក​ខ្លះ​ចេញ​រក​ចាប់​ពី​ម៉ោង​ ២ ឬ ​៣ រសៀល មក​វិញ​​ម៉ោង ២ ឬ​ ៣ យប់ និង​អ្នកខ្លះទៀត ​រក​ចាប់​ពី​ម៉ោង ៤ ឬ ៥ យប់ ​មកវិញម៉ោង ៤ ឬ ៥ ល្ងាច៕

 
អ្នក​នេសាទ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ធ្វើ​ចំណាក​ស្រុក​​ច្រើន​គ្រួសារ ​

 

អ្នក​នេសាទ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ធ្វើ​ចំណាក​ស្រុក​​ច្រើន​គ្រួសារ ​

 

អ្នក​នេសាទ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ធ្វើ​ចំណាក​ស្រុក​​ច្រើន​គ្រួសារ ​

 

អ្នក​នេសាទ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ធ្វើ​ចំណាក​ស្រុក​​ច្រើន​គ្រួសារ ​

 

អ្នក​នេសាទ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ធ្វើ​ចំណាក​ស្រុក​​ច្រើន​គ្រួសារ ​

 

 

តម្លៃ​តាក់ស៊ី​អាច​ធ្លាក់​ថ្លៃ​ក្រោយ​​រដ្ឋ​លែង​ឲ្យ​យក​លុយ​តាម​ផ្លូវ​ជាតិ​លេខ​ ៤​​

អ្នក​លក់​ក្ដាម​ប្រាប់​ពី​វិធី​មើល​ក្ដាម​សំបូរ​សាច់ ​និង​ក្ដាម​អត់​សាច់!

 

អត្ថបទ៖ អ៊ុំ សុភក្ដិ