អែត វីន ដាក់​លក្ខខណ្ឌ ទាល់​តែ​តួឯក​បាន​ថត


អែត វីន ដាក់​លក្ខខណ្ឌ ទាល់​តែ​តួឯក​បាន​ថត

តារា​សម្ដែង លោក អែត វីន បាន​ប្រាប់ Sabay ថា ប្រសិន​បើ​ផលិតកម្ម​ ឬ​អ្នក​ដឹក​នាំ​​សម្ដែង​រូប​ណា​ចង់​បាន​លោក​ទៅ​សម្ដែង​​ឲ្យ​នោះ លុះត្រាតែ​ឲ្យ​លោក​ធ្វើ​ជា​តួឯក ទើប​តារា​រូប​នេះ​ទទួល​សម្ដែង​។

 

 

អែត វីន ដាក់​លក្ខខណ្ឌ ទាល់​តែ​តួឯក​បាន​ថត

 

 

កាល​ថ្លែង​បែប​នេះ​គ្រា​ដែល​អែត វីន  បាន​ចូល​រួម​ក្រុងពាលី រឿង”“ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា” របស់​ស្ថានីយ​ទូរទស្សន៍​​កងយោធពលខេមរភូមិន្ទ​ប៉ុស្ដិ៍លេខ៥ នៅ​សណ្ឋាគារ​សូហ្វីតែល កាល​ពី​ពេល​ថ្មីៗ​ ដោយ​រឿង​មួយ​នេះ​លោក​គឺ​ជា​តួឯក​ផង​ដែរ។ លោក អែត វីន បាន​បញ្ជាក់​​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ដាក់​កំហិត​លក្ខខណ្ឌ​បែប​នេះ​ក៏​ព្រោះ​តែ ការ​ប្រលូក​ក្នុង​​វិស័យ​ថត​ខ្សែភាពយន្ត​ដំបូង​លោក​បាន​ធ្វើ​ជា​តួឯក ដូច​នេះ​រឿង​ក្រោយៗ ត្រូវ​តែ​បាន​តួឯក​ដូច​គ្នា។

 

 

អែត វីន ដាក់​លក្ខខណ្ឌ ទាល់​តែ​តួឯក​បាន​ថត

 

 

 

ការ​ដាក់​លក្ខខណ្ឌ​បែប​នេះ អែត វីន មិន​មែន​​សំដៅ​តែ​ការ​ថត​ខ្សែភាពយន្ត​មួយ​មុខ​ឡើយ សូម្បី​​តែ​​ថត​ស្ប៉ត​ឬ ខារ៉ាអូខេ ក៏​ដូច​គ្នា។”មាន​គេ​ទាក់​ទង់​ខ្ញុំ​ច្រើន តែ​ភាគ​ច្រើន​និយាយ​មិន​ត្រូវ​គ្នា គេ​ឲ្យ​ខ្ញុំ​ត្រឹម​តួរង ដូច​នេះ​ខ្ញុំ​អត់​ថត​ទេ ដូច​ខ្ញម​បាន​លើក​ឡើង​ខាង​ដើម​ចឹង”។ អែត វីន​ថ្លែង​បញ្ជាក់។

 

 

លោក​អែត វីន  មិន​​បារម្មណ៍​ខ្លាច ធ្លាក់​ទីផ្សារ​​ធ្លាក់ចុះ​ឬ​មហាជន​រិះគន់ ពី​ការ​ដាក់​លក្ខខ័ណ្ឌ​នេះ​ឡើយ  ផ្ទុយ​ទៅ​វិញ​លោក​បាន​លើក​ឡើង​ថា ការ​ដាក់​កំហិត​នេះ​វា​​ជា​គោលការណ៍​ច្បាស់​លាស់​​របស់​លោក ក្នុង​នាម​ជា តារា​សម្ដែង​ម្នាក់​តែ​ប៉ុណ្ណោះ៕

 

 

អែត វីន ដាក់​លក្ខខណ្ឌ ទាល់​តែ​តួឯក​បាន​ថត

 

អត្ថបទ៖ ខុត សីហា