រូបមន្ត ធម្មជាតិ កំចាត់មុន ក្បាលខ្មៅ លើផ្ទៃមុខ

ថ្ងៃនេះយើង សូមណែនាំនូវ វីធីសាស្ត្រ បែបធម្មជាតិ ដើម្បីកម្ចាត់មុន ៖

១.ទឹកក្រូចឆ្មា ជាមួយនឹងទឹកឃ្មុំ
មុនដំបូង ដើម្បីធ្វើឲ្យក្រូឆ្មា និងឆ្មា ក្លាយទៅជា ឧសថធម្មជាតិ ដ៏សាកសិទ្ធ អ្នកត្រូវតែ យកទឹកឃ្មុំ ២ ទៅ ៣ តំណក់ និង ទឹកក្រូឆ្មាមួយចំហៀងផលែ រួចបន្ថែមស្ករបន្តិចចូល លាយឲ្យសព្វរួច យកទៅម៉ាស្ស៉ាលើមុខថ្នមៗ ។ បន្ទាប់ពីម៉ាស្ស៉ា លើតំបន់ មានបញ្ហា និងផ្ទៃមុខរួចរាល់ ទុកវាដល់ ១០ នាទី សឹម លាងសម្អាត ។ វិធីនេះលោកអ្នក អាចធ្វើរាល់ពីរដង ក្នុងមួយសប្តាហ៍ ។

២. តែបៃតង
លាយតែបៃតងស្ងួត ១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកឲ្យ រាងខាប់ៗបន្តិច។ រួចលាបលើតំបន់ដែល មានបញ្ហារយៈពេល ២ទៅ ៣នាទី។ លាងសម្អាតចេញនឹងទឹកក្តៅឧណ្ឌៗ។

សម្រាប់វិធីធម្មជាតិទាំងពីរនេះ បើសិនជាគ្មានលទ្ធផលនោះទេ កុំរងចាំយូរអី សូមទៅកាន់មន្ទីរពេទ្យ ដើម្បីពិភាក្សាជាមួយ នឹងពេទ្យជំនាញ ៕

រូបមន្ត ធម្មជាតិ កំចាត់មុន ក្បាលខ្មៅ លើផ្ទៃមុខ