គេងយប់ជ្រៅ មានផលប៉ះ ពាល់អ្វីខ្លះ?

សម្រាប់អ្នកដែល រវល់នឹងការងារ ភាគច្រើនតែងតែ ចូលគេនៅពេល យប់ជ្រៅបន្ដិច ព្រោះតែត្រូវ បង្ហើយកិច្ចការ ឬត្រូវរៀបចំផែនការ សម្រាប់ធ្វើនៅ ថ្ងៃស្អែក ដោយឡែកអ្នកខ្លះ រវល់ធ្វើការងារផ្សេង ហើយការចូល គេងនៅយប់ជ្រៅ វាបានក្លាយទៅជាទម្លាប់ របស់ពួកគេទៅហើយ ប៉ុន្តែគេមិនបានដឹងថា ការចូលគេងយប់ជ្រៅអាច នាំមកនូវផលអាក្រក់ជាច្រើន ដល់សុខភាពនោះទេ។

ខាងក្រោមនេះគឺជា ផលប៉ះពាល់មួយចំនួន ដែលបណ្ដាលឲ្យពីការ ចូលគេងយប់ជ្រៅពេក៖

ខ្សោយការចងចាំ
នៅពេលដែល អ្នកកំពុងគេង ខួរក្បាលរបស់អ្នក បានធ្វើការប្រមូល ទិន្នន័យថ្មីៗដែល អ្នកបានសិក្សាទុក។ ដូច្នេះប្រសិនបើអ្នកគេង បានតិចជាង ៦ម៉ោងខួរក្បាល របស់អ្នកនឹងមិន អាចធ្វើការប្រមូល ទិន្នន័យអស់ទាំងនោះ បានឡើយ ដែលនេះជាហេតុធ្វើឲ្យ អ្នកមានការចងចាំមិនល្អ។ ម្យ៉ាងវិញទៀត អ្នកនឹងមានការ លំបាកក្នុងការចងចាំរៀងអ្វីមួយ។ ហើយនៅពេលដែល អ្នកចាំវារួចហើយ នោះវានឹងអាចភ្លេច ទៅវិញបានភ្លាមៗ។

ខ្សោយភាពសុំានឹងជំងឺ
ការគេងមិនគ្រប់គ្រាន់ កាត់បន្ថយកោសិកា គ្រាប់ឈាមសរបស់អ្នក។ កោសិកាទាំងនេះ គឺប្រព័ន្ធភាពសុំានឹង ជំងឺដ៏ខ្លាំងបំផុត ក្នុងការទប់ទល់នឹងមេរោគ និងជំងឺផ្សេងៗ ជាពិសេសមេរោគផ្តាសាយ។ មិនតែប៉ុណ្ណោះ ការគេងមិនគ្រប់គ្រាន់ ដ៏អាចមានផល់ប៉ះពាល់ ដល់កំពស់របស់អ្នកផងដែរ ជាពិសេសសម្រាប់ក្មេងៗ ដែលរាងកាយរបស់ពួកគេ នៅតែបន្តការលូតលាស់៕

គេងយប់ជ្រៅ មានផលប៉ះ ពាល់អ្វីខ្លះ?