និស្សិតប្រុស ៣៣ ភាគរយ និង និស្សិតស្រី ៩ ភាគរយ រួមរ័កពេលបើកបរ

សុខភាព៖ សហនិពន្ធនៃ សាកលវិទ្យាល័យ South Dakota លោកសាស្ត្រាចារ្យ Cindy Struckman-Johnson បានស្វែងរកឃើញថា និស្សិតប្រុស ៣៣ ភាគរយ និង និស្សិតស្រី ៩ ភាគរយ នៅសាកលវិទ្យាល័យ បានទំនាក់ទំនង ស្នេហារវាងគ្នា និងគ្នា ហើយក្នុងនោះ ក៏បានរួមរ័ក ក្នុងអំឡុងពេល បើកបររថយន្ត ដែលបង្ករឲ្យគ្រោះថ្នាក់ ។ ភាគច្រើន គ្រោះថ្នាក់រួមរ័កក្នុងពេលបើកបរនេះ វាកើតឡើង ដោយសារតែពួកគេ បើកលឿនជ្រុលពេក និង មិនប្រកាន់លើផ្លូវដែលខ្លួនជិះ ជ្រុល ទៅបំពានគំនូសសញ្ញាហាមឃាត់ ។

លោក បានបន្ថែមទៀតថា ការរួមរ័កពេលបើកបរ ជារឿងហាមឃាត់ និង បំពានលើច្បាប់បើកបរ ហើយក៏ជារឿងគំរាម កំហែងដល់អាយុ ជីវិត ពិតប្រាកដមែន ៕

និស្សិតប្រុស ៣៣ ភាគរយ និង និស្សិតស្រី ៩ ភាគរយ រួមរ័កពេលបើកបរ