ផ្ទះ​សម្ងំលាក់ខ្លួន​​ ស្ដេច​គ្រឿងញៀន ​ម៉ិកស៊ីកូ ​មុន​ពេល​ចាប់ខ្លួន ត្រូវ​បាន​បង្ហាញ

ផ្ទះ​សម្ងំលាក់ខ្លួន​​ ស្ដេច​គ្រឿងញៀន ​ម៉ិកស៊ីកូ ​មុន​ពេល​ចាប់ខ្លួន ត្រូវ​បាន​បង្ហាញ

​មន្ត្រី​ម៉ិកស៊ីកូ ​​បាន​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​នានា ​ផ្ដិត​យក​ទិដ្ឋភាព ​ក្នុង​ផ្ទះ ដែល​ជា​ទី​សំចត​របស់​ស្ដេច​គ្រឿងញៀន El Chapo ​ពួន​សម្ងំ​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ មុន​ពេល​ចាប់​ខ្លួន​​​​កាល​ពី​សប្ដាហ៍​មុន។ ​ផ្ទះ​របស់​មេខ្លោង​នេះ ​ត្រូវ​បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​វាយឆ្មក់ និង​ចាប់​ខ្លួន​បាន។

 

ផ្ទះ​សម្ងំលាក់ខ្លួន​​ ស្ដេច​គ្រឿងញៀន ​ម៉ិកស៊ីកូ ​មុន​ពេល​ចាប់ខ្លួន ត្រូវ​បាន​បង្ហាញ

 

​​​​​​ផ្ទះ​នេះ​មាន​ទីតាំង​នៅ​ក្រុង​តូច​មួយ​ឈ្មោះ ​​ Los Mochis ​ដែល​​នៅ​​ឆ្ងាយ​ពី​ឈូង​សមុទ្រ​ California ក្នុង​រដ្ឋ Sinaloa សហរដ្ឋ​អាមេរិក។ ​ម្ចាស់​ផ្ទះ​ប្ដី​ប្រពន្ធ ​មួយ​គូ ​ត្រូវ​គេ​រាយ​ការណ៍​ថា ​បាន​រស់​នៅ​ផ្ទះ​ខាង​លើ និង​បាន​លក់​វា​ទៅ​ឲ្យ​​អ្នក​ទិញ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​កាល​ពី​ជាង ២​ឆ្នាំ​មុន​ ហើយ​​ចាប់ផ្ដើម​​កែលំអ​បន្ថែម​ទៀត។ ​ម្ចាស់​ផ្ទះ​ថ្មី​​បាន​ដាំ​ដើម​ឈើ​​ជាច្រើន​ដើម​អម​តាម​ផ្លូវ​ចូល​ ​សង់​បន្ទប់​ស្លៀក​ពាក់​បន្ថែម​​​ក្រោម​ដី ​និង​​​ផ្លូវ​រូង​ក្រោម​ដី ​​​ឆ្ពោះ​ទៅ​កាន់​បំពង់​បង្ហូរ​ទឹក​របស់​ក្រុង​ជា​ទ្វារ​ចេញ។

 

​​​​​​​អ្នក​និពន្ធ​សៀវភៅ​ល្បី​ឈ្មោះ​ម្នាក់​ថា ការ​ធ្វើ​បែប​នេះ​ មេ​ខ្លោង​ខាង​លើ​អាច​ធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​អាហ្សង់ទីន ​ឆ្ពោះ​ទៅកាន់​អឺរ៉ុប ដែល​គេ​គិត​ថា​​ផ្លូវ​មាន​សុវត្ថិភាព ​​គ្មាន​អ្នក​ណា​អាច​​រក​ឃើញ។

 

​​អតីត​អ្នក​ទោស​ El Chapo ​ត្រូវ​គេ​រាយការណ៍​ថា ​បាន​សូកប៉ាន់​មន្ត្រី​មូលដ្ឋាន​ និង​មេបញ្ជាការ​យោធា ​​​ឲ្យ​ជួយ​​ការពារ​ខ្លួន​​លាក់​រឿង​សម្ងាត់​ខាងលើ ​ប៉ុន្តែ​នៅ​តែ​ចាប់​ខ្លួន​បាន​​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍មុន​​ ក្រោយ​អ្នក​ភូមិ​​ម្នាក់​បាន​រាយការណ៍​​ពី​សកម្មភាព​សង្ស័យ​ផ្ទះ​នេះ ​ថា​អាច​ជា​កន្លែង​ស្ដេច​គ្រឿង​ញៀន​ពួន​សម្ងំ​។

 

​អំឡុង​ពេល​បើក​ប្រតិបត្តិការ​​តាម​ចាប់​ខ្លួន​ជា​ថ្មី ​ក្រុម​យោធា​ម៉ិកស៊ីកូ ​បាន​​ទម្លុះ​ចូល​តាម​ទ្វារ​ និង​រក​ឃើញ​​​​ជន​ប្រដាប់​អាវុធ ១៥នាក់​នៅ​ការពារ El Chapo ដោយ ៥នាក់​ត្រូវ​បាន​បាញ់​សម្លាប់។ ចំណែក​ Chapo ​ស្ទើរ​​តែ​​រត់​គេច​ខ្លួន​បាន​ទៀត ​​ក្រោយ​​លួច​ចេញ​តាម​ផ្លូវ​ក្រោម​ដី​បាំង​កញ្ចក់​​ទៅកាន់​លូ​បង្ហូរ​ទឹក តែ​ត្រូវ​គេ​ស្កាត់​ទាន់​ពេលវេលា។ ​ខាងក្រោយ​នេះ​ជា​ទិដ្ឋភាព ​ក្រោយ​បាញ់​ប្រហារ​តបត​​គ្នា ដែលធ្វើ​​ឲ្យ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ខ្ទេច​គ្មាន​សល់៕

 

ផ្ទះ​សម្ងំលាក់ខ្លួន​​ ស្ដេច​គ្រឿងញៀន ​ម៉ិកស៊ីកូ ​មុន​ពេល​ចាប់ខ្លួន ត្រូវ​បាន​បង្ហាញ

 

ផ្ទះ​សម្ងំលាក់ខ្លួន​​ ស្ដេច​គ្រឿងញៀន ​ម៉ិកស៊ីកូ ​មុន​ពេល​ចាប់ខ្លួន ត្រូវ​បាន​បង្ហាញ

 

ផ្ទះ​សម្ងំលាក់ខ្លួន​​ ស្ដេច​គ្រឿងញៀន ​ម៉ិកស៊ីកូ ​មុន​ពេល​ចាប់ខ្លួន ត្រូវ​បាន​បង្ហាញ

 

ផ្ទះ​សម្ងំលាក់ខ្លួន​​ ស្ដេច​គ្រឿងញៀន ​ម៉ិកស៊ីកូ ​មុន​ពេល​ចាប់ខ្លួន ត្រូវ​បាន​បង្ហាញ

 

ផ្ទះ​សម្ងំលាក់ខ្លួន​​ ស្ដេច​គ្រឿងញៀន ​ម៉ិកស៊ីកូ ​មុន​ពេល​ចាប់ខ្លួន ត្រូវ​បាន​បង្ហាញ

 

ផ្ទះ​សម្ងំលាក់ខ្លួន​​ ស្ដេច​គ្រឿងញៀន ​ម៉ិកស៊ីកូ ​មុន​ពេល​ចាប់ខ្លួន ត្រូវ​បាន​បង្ហាញ

 

ផ្ទះ​សម្ងំលាក់ខ្លួន​​ ស្ដេច​គ្រឿងញៀន ​ម៉ិកស៊ីកូ ​មុន​ពេល​ចាប់ខ្លួន ត្រូវ​បាន​បង្ហាញ

 

ផ្ទះ​សម្ងំលាក់ខ្លួន​​ ស្ដេច​គ្រឿងញៀន ​ម៉ិកស៊ីកូ ​មុន​ពេល​ចាប់ខ្លួន ត្រូវ​បាន​បង្ហាញ

 

ចុចអាន៖ ម៉ិកស៊ីកូនឹង​ប្រគល់​ស្ដេច​គ្រឿងញៀន El Chapo ទៅ​ឲ្យ​អាមេរិក

ចុចអាន៖ ក្នុង​បទ​សម្ភាស​ ដឹង​ស្ដេច​គ្រឿង​ញៀន​បង្ហាញ​អាថ៌​កំបាំង​អ្វី​ខ្លះ?

 

ប្រែ​សម្រួល៖ឡេង ភារុណ
ប្រភព៖ Ibitime
​​​​​​​