របៀបធ្វើសម្លម្ជូរពងត្រីឱ្យមានរសជាតិឆ្ងាញ់ពិសា

របៀបធ្វើសម្លម្ជូរពងត្រីឱ្យមានរសជាតិឆ្ងាញ់ពិសា
គ្រឿងផ្សំ៖
ពងត្រី កូនត្រី ឬត្រីរ៉ស់ក៏បាន ត្រកួន/ព្រលឹត ម្អម ខ្ទឹមស ម្ទេស ម្ជូរអម្ពិលទុំ ប្រហុកអំបិល ស្ករស និងម្សៅស៊ុប។
វិធីធ្វើ៖របៀបធ្វើគឺមុនដំបូងដាក់ដំាទឹកឲ្យពុះទើបបង់ខ្ទឹមចិញ្រ្ចាំ កូនត្រី និងពងត្រីចូលដំណាលគ្នា។នៅពេល ដែលសម្លពុះម្ដងទៀត ហើយសាច់ត្រីឆ្អិនល្អនោះ សឹមជ្រំម្ជូរអម្ពិលទុំ និងប្រហុកតិច ឬច្រើនតាមចំណូលចិត្ត។ បន្ទាប់មកទៀតត្រូវបន្ថែមគ្រឿងផ្សំរសជាតិមាន អំបិល ស្ករស និងម្សៅស៊ុប រួចភ្លក្សសាប ប្រៃតាមការគួរ។នៅពេល ដែលរសជាតិសម្លឆ្ងាញ់ល្មមហើយ សឹមបង់ត្រកួន ឬព្រលឹតចូលរួចទុកមួយរំពុះទៀត។ ចុងក្រោយត្រូវបង់ម្អម និងម្ទេសរួចបិទភ្លើងចង្ក្រាន៕ 
អត្ថបទ៖ ដេវីដ

  • របៀបធ្វើសម្លម្ជូរពងត្រីឱ្យមានរសជាតិឆ្ងាញ់ពិសា已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/01/14  Category:ប្លែកៗ