យោធាកូរ៉េខាងត្បូងបាញ់ព្រមានយន្តហោះគ្មានមនុស្សបើកកូរ៉េខាងជើងនៅតំបន់ព្រំដែន

យោងតាមសារព័ត៌មាន Yonhap កូរ៉េខាងត្បូងកាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថា យោធាកូរ៉េខាងត្បូងនៅតាមតំបន់ព្រំដែន បានធ្វើការបាញ់ព្រមានយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ដែលបានហោះឆ្លងកាត់លើតំបន់ព្រំដែនចេញពីដែនដីកូរ៉េខាងជើង។
យោធាកូរ៉េខាងត្បូងបាញ់ព្រមានយន្តហោះគ្មានមនុស្សបើកកូរ៉េខាងជើងនៅតំបន់ព្រំដែន
យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ដែលបានហោះឆ្លងកាត់ព្រំដែនត្រូវបានប្រទះឃើញនៅម៉ោងប្រមាណ ២និង១០នាទី ម៉ោងក្នុងតំបន់ ដែលបានហោះនៅជិតនឹងតំបន់ត្រួតពិនិត្យភាគខាងលិចនៃព្រំដែនកូរ៉េទាំងពីរ។ យន្តហោះគ្មានមនុស្សបើកនោះ បានហោះវិលត្រឡប់ទៅកូរ៉េខាងជើងវិញ ក្រោយពីមានការបាញ់ព្រមានជាច្រើនគ្រាប់ពីយោធាកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Yonhap

  • យោធាកូរ៉េខាងត្បូងបាញ់ព្រមានយន្តហោះគ្មានមនុស្សបើកកូរ៉េខាងជើងនៅតំបន់ព្រំដែន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/01/14  Category:ប្លែកៗ