Lee seung Gi ពន្យល់អំពីពាក្យចរចាមអារាមទៅបម្រើកងទ័ព

Lee seung Gi បានចេញមុខដើម្បីធ្វើការបកស្រាយជុំវិញពាក្យចរចាមអារាមទៅបម្រើកងទ័ព។ តារាមួយនេះជាពិធីករ តារាចម្រៀង និង ជាតារាសម្តែង ហើយគាត់នឹងទៅធ្វើជាកងទ័ពនៅខែមិនា នា ពេលខាងមុខ។
Lee seung Gi ពន្យល់អំពីពាក្យចរចាមអារាមទៅបម្រើកងទ័ព
ទីភ្នាក់ងារ Hook Entertainment កាលពីថ្ងៃទី១៣ ខែមករាបានប្រាប់ថា៖ គាត់មិនទាន់បានទទួល នូវភារៈកិច្ចនៅឡើយនោះទេ ហើយពួកយើងមិនទាន់ដឹង ប្រសិនបើគាត់នឹងទៅខែបីឬយ៉ាងណានោះទេ‍‍‍‍‍‍‍‍‍‍‍‍‍។ ខាងអ្នកចាត់ចែងតារាប្រុសរូបនេះក៏កំពុងតែរង់ចាំពាក្យពីការិយាល័យទ័ពដែរ។ វាជាការពិតណាស់ដែលថា នៅក្នុងឆ្នាំនេះ គាត់នឹងចេញដំណើរទៅបម្រើកងទ័ព ប៉ុន្តែមិនប្រាកដថាខែបីនោះទេ។
ចំណែកឯ Lee seung Gi ក៏បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់គាត់ដែរ ថាគាត់មានគំរោងនៅក្នុងការចូលបម្រើទ័ពឆ្នាំនេះ។ គាត់ក៏បានបញ្ជាក់ថាប្រសិនបើគាត់ទៅបម្រើកងទ័ពមែន គាត់នឹងធ្វើពិធីជប់លៀងដើម្បីជូនដំណើរខ្លួនគាត់។
ចំពោះអ្នកគ្រប់គ្រងនៅក្នុងផលិតកម្ម Hook Entertainment ក៏បានបញ្ជាក់ហើយថា ពួកគេនៅតែរង់ចាំការត្រលប់របស់តារារូបនេះមកកាន់សិល្បៈវិញ បន្ទាប់ពីចប់ភារៈកិច្ច៕
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ allkpop