ប្អូនថ្លៃ​មក​លេងផ្ទះ​ឆ្លៀត​ឱកាស​ចាប់ រំលោភ​​ត្រូវ​ប៉ូ​លិស​ឃាត់ខ្លួន

ខេត្តពោធិ៍សាត់​ ៖​ ប៉ូ​លិស​ក្រុង​ពោធិ៍សាត់​ បាន​​ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​ចាប់រំលោភសេពសន្ថវៈ​ ប្អូនស្រី​ថ្លៃ​ខ្លួនឯង​ ខ​ណៈ​ពេល​ ប្អូនថ្លៃ​មក​ លេង​ផ្ទះ​ហើយ​ប្រពន្ធ​មិន​នៅ កាល​​ពី​យប់​ថ្ងៃ​ទី​​៨ ​ខែមករា ​ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ នៅ​ក្នុងផ្ទះ​របស់​ជនសង្ស័យ​​ស្ថិត​ នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ ប៉ុន្តែ​ទើបតែ​ឃាត់ខ្លួន​ បាន​នៅ​ថ្ងៃ​ទី​១៣ ​ខែមករា ​នេះ ​បន្ទាប់​ពី​អាណាព្យាបាល​បាន​ដាក់​ ពាក្យបណ្ដឹង​ ។

​មន្ត្រី​​សមត្ថកិច្ច​​ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ ឈ្មោះ​ ហម យាន ​​អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​ ចំណែក​​នារី​រង​គ្រោះ​ អាយុ​១៧​ឆ្នាំ​រស់នៅ​​​ស្រុក​វាល​វែង ​។ ​ឃាត់ខ្លួន​តាម​ពាក្យ បណ្ដឹង​របស់​អាណាព្យាបាល​​​ ដែល​បាន​ចោទ ប្រកាន់​ថា ​ជនសង្ស័យ​ឈ្មោះ​ ហម យាន​ ​បាន​ចាប់រំលោភ​ក្មេង​ ស្រី​ខាងលើ​ដែល​ត្រូវជា​ប្អូនថ្លៃ​ខ្លួនឯង ​ខ​ណៈពេល​នាង​មក​ លេង​ផ្ទះ​ហើយ​ប្រពន្ធ​មិន​នៅ ​។

​​នារី​រង​គ្រោះ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​៨ ​មក​រា ​នាង​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​វាល​វែង​មក​ លេង​បងស្រី​ នៅ​ក្រុង​ពោធិ៍សាត់​ ​លុះ​ពេល​មក​ដល់​ បង​​ស្រី​មិន​នៅផ្ទះ​ ​នៅ​តែ​បងថ្លៃ​​ដោយសារ​ យប់​ទៅ​ហើយ​មិន​ អាច​វិល​ត្រឡប់​ទៅ​ស្រុក​​​វិញ​បាន ​ក៏​​សម្រេចចិត្ត​ សម្រាក​ក្នុងផ្ទះ​នោះ​មួយ​យប់​ ចាំ​ស្អែក​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។​ ដោយ​ឃើញ​ឱកាស​ល្អ​នៅ​វេលា​យប់​នោះ​ ​ក៏ត្រូវ​បងថ្លៃ​ចិត្ត​អប្រិយ​ ចាប់រំលោភ​​តែ​ម្ដង​ ។​

លុះ​​ពេល​ត្រឡប់​ទៅ​​​ស្រុក​កំណើត​វិញ​ ​នាង​ក៏​បាន​​​និយាយ​រឿង​​រ៉ាវ​ខាង​លើ​នេះ​ប្រាប់​​អាណាព្យាបាល ​ទើប​​ដាក់​ពាក្យបណ្ដឹង​ មក​សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង​ ហើយ​សមត្ថកិច្ច​ស្រុក​វាល​វែង ​បាន​សហការ​ ជាមួយ​នគរបាល​ក្រុង​ពោធិ៍សាត់​ ទើប​ឈាន​ទៅ​ឃាត់ ខ្លួន​ជនសង្ស័យ​ដែល​ ត្រូវជា​បងថ្លៃ​នៅ​ថ្ងៃ​ ទី​១៣ មករា​ ​នេះ​តែ​ម្ដង ​។

ជនសង្ស័យ​​ត្រូវ​បាន​សមត្ថកិច្ច​​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​១៣ មករា ​នេះ ​ដើម្បី​ចាត់ការ​ តាម​នីតិវិធី​ ៕

ប្អូនថ្លៃ​មក​លេងផ្ទះ​ឆ្លៀត​ឱកាស​ចាប់ រំលោភ​​ត្រូវ​ប៉ូ​លិស​ឃាត់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត