លោក ពុំ កាន់ អធិការស្រុកពារាំង រាលកៃត្រូវពលរដ្ឋម្នាក់ ស្លាប់ ខណៈចុះបង្ក្រាបវង់ល្បែង និងប្រជល់មាន់

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅរសៀល ថ្ងៃទី១៣មករា ឆ្នាំ២០១៦ លោកអធិការស្រុកពារាំង ឈ្មោះ ពុំ កាន់ បានដឹកនាំកូនចៅចុះ បង្ក្រាប វង់ល្បែងស៊ីសង និងប្រជល់មាន់មួយកន្លែង ស្ថិតនៅចំណុចភូមិព្រៃខ្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ខណៈពេលដែលចុះបង្ក្រាបនេះ ក៏មានការ ប៉ះពាក្យសម្ដីគ្នាមួយប្រ៉ាវ ពេលនោះលោកអធិការចិត្តឆេវឆាវរូបនោះ ក៏បានដក កាំភ្លើងបាញ់ប៉ុន្តេបានរាលកៃត្រូវពលរដ្ឋម្នាក់ស្លាប់ ចោលប្រពន្ធ និង កូន៤នាក់ គួរឲ្យអាណោចអាធ័មបំផុត ព្រោះតែខឹងជនរងគ្រោះមិនប្រាប់ទីតាំងវង់ល្បែង ប្រជល់មាន់កន្លងមក។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា មុនពេលកើតហេតុ គេឃើញលោក ពុំ កាន់ អធិការស្រុកពារាំង និងកូនចៅ៤នាក់ ក្នុងឯកសណ្ឋានស៊ីវិល ដោយមាន កាន់កាំភ្លើងគ្រប់ដៃបានចុះពីឡានមួយបាំងកន្លះពណ៌ខ្មៅមួយគ្រឿង ដើរតម្រង់ ដល់កន្លែងប្រជល់មាន់(កន្លែងកើតហេតុ)ពេលនោះអ្នកលេងជល់មាន់បានបែក ហ្វូងនៅសល់តែជនរងគ្រោះឈ្មោះ កិ អ៊ីម ភេទប្រុស អាយុ៣៧ឆ្នាំ ដែលឈរ នៅព្រំដីរបស់ខ្លួនដែលជាប់នឹងដីឡូ ដែលគេជល់មាន់នោះ ហើយក៍មានការប៉ះ សំដីគ្នាលោកអធិការចរឹកឆេវឆាវនោះបានអាមេកាំភ្លើងខ្លីហើយបាញ់រាលកៃត្រូវ ជនរងគ្រោះចំក្បាល ប្រកាច់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុនៅក្នុងថ្លុក ឈាម គួរឲ្យអាសូរបំផុត ក្រោយពេលបាញ់ជនរងគ្រោះ ហើយពួកគេ ក៏ឡើង រថយន្តទៅបាត់ ។

តាមសំដីអ្នកជិតខាងផ្ទះគ្រួសារជនរងគ្រោះបានអោយដឹងថា ហេតុការណ៍ ផ្ទុះ អាវុធរហូតមានមនុស្សស្លាប់អាចសង្ស័យលោកអធិការខឹងជនរងគ្រោះមិនរាយ ការណ៍ពីសកម្មភាពលេងល្បែងប្រជល់មាន់នេះ ព្រោះកន្លងមក លោក អធិការ ពុំ កាន់ នេះធ្លាប់បានមកសំឡុតគំរាមឲ្យជនរងគ្រោះរាយការណ៍ ពីសកម្មភាព លេងល្បែងប្រជល់មាន់នេះ តែជនរងគ្រោះបានប្រកែកថា មិនព្រមរាយការណ៍ នោះទេ ព្រោះខ្លាចគេស្អប់។
ក្រោយមានហេតុការផ្ទុះអាវុធក្នុងការចុះបង្រ្កាបវង់ល្បែងស៊ីសងនិងប្រជល់មាន់ បណ្តាលអោយមនុស្សស្លាប់មកសមត្ថកិច្ចចម្រុះខេត្ត កំពុងចុះស្រាវជ្រាវតាមរក ជនដែលបាញ់សម្លាប់នោះ៕

លោក ពុំ កាន់ អធិការស្រុកពារាំង រាលកៃត្រូវពលរដ្ឋម្នាក់ ស្លាប់ ខណៈចុះបង្ក្រាបវង់ល្បែង និងប្រជល់មាន់

លោក ពុំ កាន់ អធិការស្រុកពារាំង រាលកៃត្រូវពលរដ្ឋម្នាក់ ស្លាប់ ខណៈចុះបង្ក្រាបវង់ល្បែង និងប្រជល់មាន់