ស្លាប់ ៥នាក់ និងរបួស ១៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៣ ខែមករា

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ ចរាចរណ៍នៅទូទាំង ប្រទេសចំនួន ១២លើក (យប់ ១១លើក) បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ (ប្រុស) របួសធ្ងន់ ១១នាក់ (ស្រី ០៤នាក់) របួសស្រាល ០៥នាក់ (ប្រុស) និងមិនពាក់មួកពេល គ្រោះថ្នាក់មាន ១០នាក់ (យប់ ០៨នាក់)។

យោងតាមអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ១៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូច ០៥គ្រឿង រថយន្តធុនធំ ០២គ្រឿង យានផ្សេងៗ ០២គ្រឿង និងថ្មើរជើង ០៣នាក់។

មូលហេតុដែល បណ្តាលឲ្យមាន គ្រោះថ្នាក់រួមមាន ល្មើសល្បឿន ០៦លើក មិនប្រកាន់ស្តាំ ០២លើក ប្រជែងគ្រោះថ្នាក់ ០២លើក ស្រវឹង ០១លើក និងមិនគោរពសិទ្ធ ០១លើក ផងដែល។ ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន ៨៨២៦គ្រឿង បានធ្វើការអប់រំមាន ៣៧៨៧គ្រឿង និងពិន័យសរុប ៥០៣៩គ្រឿង៕

ស្លាប់ ៥នាក់ និងរបួស ១៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៣ ខែមករា