​លោកតា​​ម្នាក់​សន្សំ​កាក់​បាន​ ១​តោន​កន្លះ គ្មាន​ធនាគារ​ណា​ចង់​ទទួល

​លោកតា​​ម្នាក់​សន្សំ​កាក់​បាន​ ១​តោន​កន្លះ គ្មាន​ធនាគារ​ណា​ចង់​ទទួល

​​មនុស្ស​ភាគច្រើន​​ ចង់​បាន​លុយ​ច្រើន ​ប៉ុន្តែ​​ពួកគេ​ទាំង​នោះ​គួរ​តែ​ប្រុង​ប្រយ័ត្ន​ការ​ប្រាថ្នា​ចង់​បាន​​ទាំង​នោះ ដូច​លោក​តា​ជនជាតិ​ចិន​ខាង​ក្រោម​។ ​

 

​លោកតា​​ម្នាក់​សន្សំ​កាក់​បាន​ ១​តោន​កន្លះ  គ្មាន​ធនាគារ​ណា​ចង់​ទទួល

 

លោក​តា​ម្នាក់​នេះ​​ ​មាន​ឈ្មោះ Zhang រស់នៅ​​ក្រុង​ចេងចូវ​​ ខេត្ត​ហេណាន ​ប្រទេស​ចិន​ កំពុង​ជួប​បញ្ហា​នឹង​​កាក់​ដ៏​ច្រើន​តម្លៃ​ប្រមាណ​ ៣០ម៉ឺនយ័ន ឬ ៤៦ ០០០ដុល្លារ​ ​និង​មាន​ទម្ងន់​ជាង ១ ៥០០​គីឡូក្រាម​ ​​​​ដែល​គ្មាន​ធនាគារ​ណា​ចង់​​ដូរ​ជា​សាច់​ប្រាក់​​ជូន​គាត់​ឡើយ​ ព្រោះ​វា​មាន​ចំនួន​ច្រើន​ពេក។

 

​លោក​តា Zhang ​និយាយ​ប្រាប់​ថា​ គាត់​​​បាន​សន្សំ​កាក់​នេះ​អស់​រយៈ​ពេល​ជាង ២ខែហើយ ​ពី​ការ​រកស៊ី​បោក​គក់ និង​​បើក​ស្ថានីយ​សាក​ភ្លើង​រថយន្ត​​​បង់​​កាក់។

 

លោក​តា​ធ្លាប់​​ដូរ​កាក់​​ទាំង​នោះ​​​​ជា​សាច់​ប្រាក់​​ដែរ នៅ​តាម​ផ្សារ​ទំនើប​ក្បែរ​ខាង​ និង​សាលារៀន ​ប៉ុន្តែ​​ការ​ដូរ​មាន​ចំនួន​ច្រើន​ឡើង​ៗ ធ្វើ​ឲ្យ​គេ​លែង​ទទួល​ ហើយ​លោកតា​កំពុង​កើត​ក្ដី​ព្រួយ​បារម្ភ​​ ពី​វិធី​ចាយ​កាក់​ទាំង​នោះ​វិញ៕

 

​លោកតា​​ម្នាក់​សន្សំ​កាក់​បាន​ ១​តោន​កន្លះ  គ្មាន​ធនាគារ​ណា​ចង់​ទទួល

 

​លោកតា​​ម្នាក់​សន្សំ​កាក់​បាន​ ១​តោន​កន្លះ  គ្មាន​ធនាគារ​ណា​ចង់​ទទួល

 

​លោកតា​​ម្នាក់​សន្សំ​កាក់​បាន​ ១​តោន​កន្លះ  គ្មាន​ធនាគារ​ណា​ចង់​ទទួល

 

​លោកតា​​ម្នាក់​សន្សំ​កាក់​បាន​ ១​តោន​កន្លះ  គ្មាន​ធនាគារ​ណា​ចង់​ទទួល

 

 

ចុចអាន៖ ម្ដាយ​យក​កាក់​សន្សំ​១០ឆ្នាំ ទម្ងន់​​ជាង២៥០គីឡូ ទិញ​ផ្ទះ​ឲ្យ​កូនស្រី

ចុចអាន៖ បុរស​ម្នាក់​ប្រើ​កាក់ ៤​តោន​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Chinadaily​​​​