ក្រុម​ស្រាវជ្រាវ​ ស្វែង​រក MH370 តែ​បែរ​​ប្រទះ​ឃើញ​បំណែក​ ខ្មោច​កប៉ាល់​ សតវត្ស​ទី​១៩


ក្រុម​ស្រាវជ្រាវ​ ស្វែង​រក MH370 តែ​បែរ​​ប្រទះ​ឃើញ​បំណែក​ ខ្មោច​កប៉ាល់​ សតវត្ស​ទី​១៩

ប្រតិបត្តិការ​ក្រុម​​អ្នក​ស្រាវជ្រាវ ក្នុង​មហា​សមុទ្រ​ឥណ្ឌា ​​ស្វែង​រក​ យន្តហោះ​ម៉ាឡេស៊ី​ MH370 ដែល​បាន​បាត់​ខ្លួន​​ស្ថិត​ក្នុង​ភាព​​អាថ៌កំបាំង បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ប្រទះ​ឃើញ​ ខ្មោច​កប៉ាល់​​​​អាយុកាល​ ២០០​ឆ្នាំ​មួយ​កាល​ពី​ម្សិល​មិញ។

 

ក្រុម​ស្រាវជ្រាវ​ ស្វែង​រក MH370 តែ​បែរ​​ប្រទះ​ឃើញ​បំណែក​ ខ្មោច​កប៉ាល់​ សតវត្ស​ទី​១៩
 

​កាល​ពី​ថ្ងៃ​​ពុធ​ម្សិល​មិញ ភ្នាក់​ងារ​សហប្រតិបត្តិការ​​អូស្ត្រាលី​​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​ MH370 ​បាន​បង្ហាញ​ថា​ពួក​គេ​បាន​ ឃើញ​ខ្មោច​កប៉ាល់​ នោះ​នា​បាត​សមុទ្រ​ឥណ្ឌា​ភាគ​ខាង​ត្បូង។ ចំពោះ​ ខ្មោច​កប៉ាល់​ ដែល​បាន​រក​ឃើញ​នោះ​ អ្នក​ជំនាញ​​​​មក​ពី​សារមន្ទីរ​​អូស្ត្រាលី​ភាគ​ខាង​លិច បាន​ឲ្យ​ដឹង​ថា​ជា​កប៉ាល់​ ដែក​ក្នុង​សតវត្ស​ទី​១៩។

 

យ៉ាង​ណា​ក្ដី​ តម្រុយ​​អំពី​យន្តហោះ MH370 មិន​ទាន់​មាន​ដំណឹង​អ្វី​ថ្មី​​នោះ​ទេ។​​ ​ប្រតិបត្តិការ​​ក្រុម​អ្នក​ស្រាវជ្រាវ​​ រក​ MH370 បាន​ធ្វើ​ឡើង​តាម​​កប៉ាល់​ The Havila Harmony ចាប់​ផ្ដើម​ពី​ឆ្នាំ​ ២០១៤ ។

 

ក្រុម​ស្រាវជ្រាវ​ ស្វែង​រក MH370 តែ​បែរ​​ប្រទះ​ឃើញ​បំណែក​ ខ្មោច​កប៉ាល់​ សតវត្ស​ទី​១៩
 

យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាល​ពី​ថ្ងៃ​ទី០៨ ខែ​មិនា ឆ្នាំ២០១៤ ហើយ​ឆក់​យក​ជីវិត​មនុស្ស ២៣៩​នាក់ ពេល​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​កូឡាឡុំពួរ ទៅ​កាន់​​ទីក្រុង​ប៉េកាំង ប្រទេស​ចិន៕

 

ចុចអាន៖ បំណែក​យន្តហោះ​​ប្រទះ​ឃើញ​លើ​កោះ​ម៉ាល់ឌីវ​អាច​ជា​របស់ MH370?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mirror, BBC

​​​