ឆ័យលី ដាឡែន ត្រៀម​ទៅ​អាមេរិក​ជា​លើក​ទី២ ក្រោយ​៣​ឆ្នាំ​មុនរងការ​រិះគន់​ខ្លាំង


ឆ័យលី ដាឡែន ត្រៀម​ទៅ​អាមេរិក​ជា​លើក​ទី២ ក្រោយ​៣​ឆ្នាំ​មុនរងការ​រិះគន់​ខ្លាំង

“ខ្ញុំ​ទៅ​លើក​នេះ​គឺ​មិន​ខ្លាច​មាន​ពាក្យ​រិះគន់ ដោយសារ​បង​នឹង​ប្រយ័ត្ន​ខ្លួន បង​នឹង​មិន​ឲ្យ​មាន​រឿង​ដូច​លើក​មុន​ជា​លើក​ទី ២ ឡើយ។” តារា​ស្រី​សម្ដែង​តួ​ឆ្នាសឆ្នើម​ថ្លែង​ប្រាប់ Sabay។

 

ឆ័យលី ដាឡែន ត្រៀម​ទៅ​អាមេរិក​ជា​លើក​ទី២ ក្រោយ​៣​ឆ្នាំ​មុនរងការ​រិះគន់​ខ្លាំង

 

នាង​បាន​បន្ត​ថា​ ការ​ទៅ​លើក​នេះ គឺ​ស្រប​ពេល​កំពុងតែ​មមាញឹក​ការងារ​សិល្បៈ​ក្នុង​ស្រុក។ “បង​នឹង​ចេញ​ទៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រោះ​ខាង​ស្ព័នស័រ​គេ​កំពុងតែ​រៀបចំ​សំបុត្រ​យន្តហោះ។ វីហ្សា ក៏​បង​បាន​ទទួល​រួចរាល់​ហើយ​ដែរ ដូចនេះ​ប្រហែល​ជា​មួយ​អាទិត្យ​អី​ទៀត​ប៉ុណ្ណោះ។”

 

អ្នកនាង​បន្ត​ថា ពេល​ទៅ​ទី​នោះ​ម្ដង​ទៀត នាង​នឹង​បន្ថយ​ភាព​សិចស៊ី បើ​ទោះ​ជា​ប្រជាជន​អាមេរិក​និយម​ភាព​ឡូយឆាយ ឬ​នាង​ជា​តារា​សិចស៊ី​បែប​នោះ​ក៏​ដោយ ក៏​មិន​អាច​បង្ហាញ​ដល់​ទស្សនិកជន​នូវ​ទិដ្ឋភាព​ដូច​លើក​មុន​បាន​ជា​ថ្មី​ម្ដង​ទៀតដែរ។ ចំណែក​ឯ​ស្វាមី​របស់​តារា​វ័យ​ជាង ៣០ ឆ្នាំ​រូប​នេះ​វិញ គឺ​មិន​បាន​ទៅ​តាម​ភរិយា​ទេ ព្រោះ តូ តាក់​វ៉ាន់ មាន​ការងារ​ដែល​ត្រូវ​ធ្វើ​នៅ​ស្រុក​ខ្មែរ។ ដំណើរ​ទៅ​កាន់​ប្រទេស​សម្បូរ​ដុល្លារ​លើក​នេះ​នាង​បញ្ជាក់​ថា​មាន​រយៈពេល ៣ ខែ និង​រួម​ដំណើរ​ដោយ​លោក មាស សាឡី និង​កញ្ញា លីលី។

 

កាលពី​ឆ្នាំ ២០១៣ ឆ័យលី ដាឡែន ធ្លាប់​បាន​ទៅ​ដល់​អាមេរិក​ម្ដង​រួច​មក​ហើយ និង​មាន​ព័ត៌មាន​ផ្ទុះ​ជាច្រើន​ទាក់ទង​នឹង​នាង​ស្លៀកពាក់​សិចស៊ី​ជ្រុល និង​ធ្វើឲ្យ​មាន​ការ​រិះគន់​ច្រើន​ពី​សំណាក់​បងប្អូន​ខ្មែរ៕

 

ឆ័យលី ដាឡែន ត្រៀម​ទៅ​អាមេរិក​ជា​លើក​ទី២ ក្រោយ​៣​ឆ្នាំ​មុនរងការ​រិះគន់​ខ្លាំង

 

ឆ័យលី ដាឡែន ត្រៀម​ទៅ​អាមេរិក​ជា​លើក​ទី២ ក្រោយ​៣​ឆ្នាំ​មុនរងការ​រិះគន់​ខ្លាំង

 

អត្ថបទ៖ទ្រី រ៉ាវី