ហេតុផល​ដែល​ជនជាតិ​ជប៉ុន​គ្មាន​មនុស្ស​ធា​ត់​

ហេតុផល​ដែល​ជនជាតិ​ជប៉ុន​គ្មាន​មនុស្ស​ធា​ត់​

​ដោយសារ​តែ​រូបមន្ត​ខាងក្រោម​នេះ​ហើយ​ទើប​ធ្វើឱ្យ​ប្រជាជន​ជប៉ុន​មាន​អត្រា​កើត​ជំងឺមហារីក និង​ជំងឺ​បេះដូង​តិចជាង​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​។ គេ​បាន​រកឃើញ​ទៀតថា ជនជាតិ​ជប៉ុន​មាន​អត្រា​អ្នកមាន​អាយុ​វែង​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​។

​ជនជាតិ​ជប៉ុន​និយាយថា ដើម្បី​អាច​រស់ដ​ល់​អាយុ ១០០​ឆ្នាំ លុះត្រាតែ​អ្នកមាន​ទម្លាប់​ល្អ​ចំពោះ​សុខភាព​ដូចខាងក្រោម​នេះ​៖

កុំ​ញ៉ាំ​បង្អែម​
ចូរ​ព្យាយាម​បញ្ចប់​ការ​ញ៉ាំ​អាហារ​មួយ​ពេលៗ​ជាមួយនឹង​ការ​ញ៉ាំ​តែ​បៃតង​ជំនួស​បង្អែម​វិញ​ទៅ​។ បើសិន​ជា​អ្នក​មិន​អាច​ហាមឃាត់​ខ្លួនឯង​ពី​ការ​ញ៉ាំ​បង្អែម​ទេនោះ អ្នក​អាច​ញ៉ាំ​វា​ក្នុង​ចំនួន​តិចតួច​នៅ​ពេល​ព្រឹក​ជាមួយ​កាហ្វេ​បាន​។ ការ​ញ៉ាំ​បង្អែម​ក្នុង​កម្រិត​មធ្យម​នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង និង​លើស​សម្ពាធ​ឈាម​បាន​។

គួរតែ​កុំ​ញ៉ាំ​ឆ្អែត​ពេក​
យោង​ទៅតាម​មនុស្ស​ជាច្រើន​ដែល​រស់នៅ​ក្នុង​តំបន់​កោះ Okinawa  និង​អ្នកមាន​អាយុ​ច្រើន​បំផុត​រហូតដល់ ១០០​ឆ្នាំ​នោះ​បាន​ឱ្យដឹងថា អាថ៌កំបាំង​ដើម្បី​ឱ្យមាន​អាយុ​វែង​មិនមែន​ជា​ការ​ញ៉ាំ​អាហារ​រហូត​ដល់​តឹងៗ​ពោះ​ទេ តែ​ធ្វើ​យ៉ាងម៉េច​ញ៉ាំ​ឱ្យ​បាន​កម្រិត ៨០​ភាគរយ​ទៅ​បាន​។
​បើសិន​ជា​អ្នក​ឈប់​ញ៉ាំ​មុន​ពេល​បញ្ចប់​ការ​ញ៉ាំ​អាហារ​មួយ​ពេល អ្នកនឹង​មើលឃើញថា មួយ​ម៉ាត់​ចុង​ក្រោយ​ពិតជា​គ្មាន​អ្វី​សំខាន់​ទាល់តែសោះ​។ ទម្លាប់​មួយ​នេះ​ក៏​នឹង​ជួយ​ថែរក្សា​ភាព​ស្លីម​របស់អ្នក និង​ពង្រឹង​ដល់​សុខភាព​ទូទៅ​ផង​ដែរ​។

សាកល្បង​ញ៉ាំ​ស៊ូ​ស៊ី​
ស៊ូ​ស៊ី​មាន​ចំនួន​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​ច្រើន​ដែល​មាន​សារៈសំខាន់​សម្រាប់​មុខងារ​បេះដូង និង​ខួរក្បាល​។ ជនជាតិ​ជប៉ុន​ញ៉ាំ​អាហារ​មួយ​នេះ​ពី ៨០ ទៅ​១០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ដែល​វា​ជា​ចំនួន​មួយ​ត្រូវបាន​ណែនាំ​ឱ្យ​ទទួលទាន​ទៅហើយ​។

ការ​ញ៉ាំ​សាច់​ត្រី​ជា​លក្ខណៈ​ស៊ូ​ស៊ី​ជា​ប្រចាំ​គឺ​ជា​ហេតុផល​មូលហេតុ​មួយ​ដែល​នាំ​ឱ្យ​ប្រជាជន​ជប៉ុន​មិន​មាន​បញ្ហា​ជំងឺ​បេះដូង ឬ​លើស​ជា​តិកូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។

ធ្វើ​ចលនា​រាងកាយ​
ចូរ​ព្យាយាម​ពង្រឹង​សុខភាព​ជីវិត​របស់​យើង​ជាមួយនឹង​ការ​អង្គុយ​តិច តែ​ដើរ​ច្រើន​។ គ្រាន់តែ​ការដើរ​ចំនួន ២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ឱ្យ​ជីវិត​អ្នក​អាច​រស់​បាន ៧​ឆ្នាំ​ឯណោះ​។

មិន​ត្រូវ​បោះបង់​បាក់តេរី​ល្អៗ​ទេ​
បាក់តេរី​ល្អៗ​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​រហូត​ដល់ ៨០​ភាគរយ​។ ដូច្នេះហើយ ជនជាតិ​ជប៉ុន​ឧស្សាហ៍​ញ៉ាំ​ផ្លែឈើ​ត្រាំ​ដែល​វា​មាន​តួនាទី​ក្នុង​ការភ្ញោ​ចដល់​បាក់តេរីល្អៗ​ក្នុង​ពោះវៀន​។

ពិនិត្យ​សុខភាព​ទៀងទាត់​
ការពិនិត្យ​សុខភាព​ជា​ទៀងទាត់​មាន​សារៈសំខាន់​ណាស់​សម្រាប់​រាងកាយ​ដ៏​មាន​សុខភាព​ល្អ​។ អ្នក​គួរតែ​ធ្វើការ​ពិនិត្យ​សុខភាព​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយឆ្នាំ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។