​របស់​ទាំងនេះ ដឹង​អត់ថា​វា​គគ្រិច​ជាង​កន្លែង​អង្គុយ​ក្នុង​បង្គន់​ទៅទៀត​!

​របស់​ទាំងនេះ ដឹង​អត់ថា​វា​គគ្រិច​ជាង​កន្លែង​អង្គុយ​ក្នុង​បង្គន់​ទៅទៀត​!

​ទោះបីជា​យើង​លាងដៃ​ជា​ទៀងទាត់​ក្រោយ​ចេញពី​បង្គន់​ក៏ដោយ ក៏​ការប៉ះពាល់​របស់របរ​មួយ​ចំនួន​ផ្សេងៗ​ទៀត​ដែល​ក៏​អាច​ជា​ហេតុ​នាំឱ្យមាន​ជាប់​បាក់តេរី ឬ​មេរោគ​ចង់​ច្រើន​ជាង​បង្គន់​ទៅទៀត​។ មេរោគ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត ប៉ុន្តែ​មនុស្ស​យើង​ភាគច្រើន​មាន​និន្នាការ​ចៀសវាង​ការប្រើប្រាស់​បន្ទប់ទឹក​សាធារណៈ​ដោយ​គិតថា​វា​ជា​កន្លែង​ដែល​គគ្រិច និង​មាន​មេរោគ​ច្រើន​។ ប៉ុន្តែ​នៅពេល​នេះ​យើង​នឹង​និយាយ​អំពី​របស់របរ​ដែល​អ្នក​ប្រើប្រាស់​ក្នុង​ផ្ទះ​ផ្ទាល់ខ្លួន​ទេ ដែល​វា​អាច​ចាត់ទុកថា​ជា​របស់​ស្អាត​បំផុត​មែន​តែ​មាន​មេរោគ​ច្រើន​ទៅវិញ​។

​អ្នក​គួរតែ​លាងដៃ​គ្រប់​ពេល​ដែល​អ្នក​ប៉ះពាល់​របស់​ទាំង ៣​នេះ​៖

កូនសោរ​
យើង​ទាំងអស់​សុទ្ធតែ​មាន​កូន​សោរ​យ៉ាងហោចណាស់​មួយ​គូ​វ​ប្រើប្រាស់​រាល់ថ្ងៃ​។ យើង​តែង​ទុក​វា​នៅ​លើ​តុ ជាប់​ជញ្ជាំង ក្នុង​ឡាន លើ​កៅអី និង​ប៉ះ​វា​ពីរ​បី​ដង​ដែរ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​អ្នក​មិន​ដែល​គិត​អំពី​ការលាង​សម្អាត​ដៃ​ភ្លាមៗ​ឡើង​ក្រោយ​ពី​កាន់រ​បស់​នេះ​រួច​។

កូនសោរ​គឺជា​របស់​មួយ​ក្នុងចំណោម​របស់​ដែល​គគ្រិច​បំផុត​ក្នុងផ្ទះ​របស់​យើង ដូច្នេះ​អ្នក​មិន​ត្រូវ​ដាក់​វា​នៅ​កន្លែង​ដែល​ជិត​អាហា​រញ៉ាំ​ឡើយ​។

ទូរស័ព្ទដៃ​
យើង​ទាំងអស់​គ្នា​តែងតែ​ត្រូវ​ការប្រើ​ទូរស័ព្ទ ដូច្នេះ​ត្រូវតែ​យក​កាន់​នៅ​ដៃ ឬ​ដាក់​ជាប់​ត្រចៀក​។ យើង​តែងតែ​ជូន​សម្អាត​អេក្រង់​វា​នៅ​ពេល​មាន​អ្វី​ប្រឡាក់​ដោយសារ​តែ​ប៉ះ​នឹង​មុខ​របស់​យើង ឬ​ដៃ​។ ទូរស័ព្ទដៃ​ជា​របស់​ដែល​ទាក់ទាញ​បាក់តេរី​មួយ​ប្រភេទ ហើយក៏​អាច​ផ្តល់​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​មនុស្ស​យើង​ដែរ​។ ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​ប្រទេស​អ៊ីស្រាអែល​កាលពី​ឆ្នាំមុន​បាន​រកឃើញថា ២០​ភាគរយ​នៃ​ទូរស័ព្ទដៃ​របស់​អ្នកធ្វើការ​ក្នុង​មន្ទីរពេទ្យ​គឺមាន​ផ្ទុក​ទៅដោយ​បាក់តេរី​គ្រោះថ្នាក់​បំផុត​មួយចំនួន​។​

ហេតុដូច្នេះ​ហើយ យក​ល្អ​គួរតែ​ជូត​សម្អាត​ទូរស័ព្ទដៃ​ជាមួយនឹង​ក្រដាស​សើម​គ្រប់​ពេល​ដែល​អ្នក​គិត​ដល់​វា​។

កុងតាក់​បិត​បើកភ្លើង​
ផ្នែក​មួយ​ផ្សេង​ទៀត​នៃ​ផ្ទះ​ដែល​យើង​ប្រើ​ជាប់​រហូត​នោះ​គឺ​កុងតាក់​បិត​បើកភ្លើង​នេះហើយ​។ កុងតាក់​ភ្លើង​គឺជា​របស់​មួយ​ដែល​បាក់តេរី​អាច​ឆ្លង​មក​លើ​ដៃ​របស់​យើង​បាន​នៅពេល​ដែល​យើង​ត្រូវ​ការបិទ ឬ​បើកភ្លើង​។ រឿង​ដំបូង​គេ​ដែល​អ្នក​ធ្វើ​នោះ​គឺ​បើក​វា​ភ្លើង​បំភ្លឺ​តែម្តង​។ ដូច្នេះ​ហើយ​ង​នៅពេល​អ្នកបើក ឬ​បិទ​ភ្លើង​រួច​ហើយ​នោះ ចូរ​កុំ​ភ្លេច​លាង​សម្អាត​ដៃ​អ្នកផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។