ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ពលរដ្ឋ​មួយ​គ្រួសារ​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​ធានា​ប្រាក់​ឱ្យ​មិត្តភក្តិ​ខ្ចី តែ​ត្រូវ​មិត្តភក្តិ​មិន​សង លុះដល់​ថ្ងៃ​តុលាការ​ចុះ​មក​រឹបអូស​ផ្ទះ​របស់​ខ្លួន ទើប​ពួក​គេ​មិន​សុខចិត្ត ក៏​បាន​យក​កង់​ឡាន​មក​ដុត ដើម្បី​ប្រឆាំង​តវ៉ា ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល នា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ២០១៦ ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ទោះបី​បែប​ណា ខណៈ​នេះ មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​បែប​ណា​នោះ​ទេ ។