ជន​សង្ស័យ​​​សម្លាប់​សង្សារ​របស់​ម្ដាយ​ខ្លួនឯង ត្រូវ​សមត្ថ​កិច្ច​តាម​ចាប់​បាន​ហើយ

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ដែល​សម្លាប់​សង្សារ​របស់​ម្តាយ​ខ្លួនឯង ​កាលពី​ថ្ងៃ​ទី​៣ ខែមករា ត្រូវ​បាន​សមត្ថកិច្ច​តាម​ប្រមាញ់​ និង​ចាប់ខ្លួន​បាន​ហើយ​ កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៦ ខណៈ​រត់​ទៅ​ពួន​សំងំ​ក្នុង​ព្រៃ ​ក្នុង​​ភូមិ​ទំអរ ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ។

លោក ឈុំ ឈៀង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​ឃុំ​ទំ​រីង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ស្វាយ ដេ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទំ​អរ ឃុំ​ទំ​រីង ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ត្រូវ​កម្លាំង​នគរបាល ​ឃុំ​ទំ​រីង​ សហការ​ជាមួយ​កម្លាំង​នគរបាល​ ស្រុក​សណ្ដាប់ ​ចាប់ខ្លួន​ពី​បទ​ វ៉ៃ​សម្លាប់​ឈ្មោះ ស្រី អេ​ង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​សង្សារ​របស់​ម្តាយ​ជនសង្ស័យ​ កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៦ ខណៈ​ជនសង្ស័យ​ បានរ​ត់ទៅ​ពួន​សំងំ​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​ចាប់តាំងពី​ថ្ងៃ​ កើតហេតុ ។

លោក​ ឈុំ ឈៀង បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ សាង​សុំ​ណុំ​រឿងបញ្ជូន​ទៅ​ ស្នងការដ្ឋាន​នគរបាល ​ខេត្តកំពង់ធំ​ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ៕

ជន​សង្ស័យ​​​សម្លាប់​សង្សារ​របស់​ម្ដាយ​ខ្លួនឯង ត្រូវ​សមត្ថ​កិច្ច​តាម​ចាប់​បាន​ហើយជន​សង្ស័យ​​​សម្លាប់​សង្សារ​របស់​ម្ដាយ​ខ្លួនឯង ត្រូវ​សមត្ថ​កិច្ច​តាម​ចាប់​បាន​ហើយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត