គ្រោះថ្នាក់​ដែលស្ត្រីគ្រប់រូបគួរតែដឹង នៅពេល​ជួប​បញ្ហា​រដូវមិនទៀង

វដ្តរដូវ​ដើរតួនាទីយ៉ាងសំខាន់​នៅក្នុងជីវិតរបស់ស្ត្រីគ្រប់រូប ហើយនៅពេល​ដែលមក​រដូវ ឈាម​នឹងហូរចេញពីស្បូនឆ្លងកាត់តាមរយៈទ្វារមាសចេញមកក្រៅ។​ ជួនកាលការមករដូវ​មិន​បង្កឲ្យមាន​បញ្ហា​អ្វីផ្សេងកើតឡើងនោះទេ ប៉ុន្តែក្នុងខ្លួនរបស់អ្នក​នៅតែពិបាកដដែល។
 
គ្រោះថ្នាក់​ដែលស្ត្រីគ្រប់រូបគួរតែដឹង នៅពេល​ជួប​បញ្ហា​រដូវមិនទៀង
ខាងក្រោមនេះ​គឺជា​លក្ខខណ្ឌ ៥យ៉ាង​ ដើម្បី​បង្កើនការយល់ដឹងដល់ស្ត្រី នៅពេល​​ជួបប្រទះបញ្ហាមករដូវមិនទៀត៖

១. ឈាម​រដូវមាន​ពណ៌ស្លេក
កត្តានេះ​អាចបញ្ជាក់ថា ក្រពេញស្លេស ឬក្រពេញ​ទីរ៉ូអ៊ីត​ជួបនឹងបញ្ហា​ប្រសិនបើ​អ្ន​ប្រើថ្នាំគ្រាប់។ ពេលនេះ​អ្នក​គួរតែ​ប្រញាប់រត់រកគ្រូពេទ្យភ្លាម។
២. ធ្លាក់ឈាមភ្លាមៗ
មូលហេតុចម្បងអាច​បណ្តោល​មកពី​មាត់ស្បូន ឬ​ការដុះសាច់ក្នុងស្បូន។ ប្រភេទនៃការហូរឈាម​នេះ ក៏អាចជាជំងឺមហារីក ប៉ុន្តែវា​នៅតែ​ជា​រឿង​ធម្មតា​ប្រសិន​បើអ្នក​ប្រើថ្នាំ។

៣. ឈឺចាប់ខ្លាំងទ្រាំលែងបាន
វាអាច​មាន​រយៈពេល​ពីរ ទៅបីថ្ងៃ ប៉ុន្តែអ្នក​ត្រូវ​យកចិត្តទុកដាក់​ ព្រោះវា​អាចជាសញ្ញា​គ្រោះថ្នាក់។
៤. រយៈពេល​មិនប្រក្រតី ឬយឺត
ការមករដូវ​មិន​ប្រក្រតី​ អាច​បណ្តោល​មកពី​ការបញ្ចញ​អូវុល​របស់អ្នក​មិន​ទៀង​ទាត់ ធ្វើឲ្យ​លំបាកក្នុងការ​កំណត់​ថ្ងៃមក​រដូវ។ តែអ្នកត្រូវដឹងថា បញ្ហា​នេះ​អាច​ធ្វើឲ្យ​មនុស្សស្រី​គ្មាន​ឱកាស​ក្នុងការមាន​ផ្ទៃពោះ ដូចមនុស្សស្រីដែលមាន​រដូវទៀង​ទាត់ឡើយ។
៥. ទឹករងៃមាន​ពណ៌ក្រហមស្រស់
ប្រសិនបើ​អ្នក​មាន​ការហូរទឹករងៃពណ៌​ក្រហមស្រស់ បញ្ជាក់ថា ការមករដូវរបស់អ្នក​ធម្មតា។ ដូច្នេះ​អ័រម៉ូន estrogen មាន​តុល្យភាពល្អ។
* ហេតុនេះ​ហើយ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល និង​មាន​ការសង្ស័យក្នុង​ករណី​ខុស​ប្រក្រតីណាមួយ គួរតែប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីរកវិធីដោះស្រាយ៕
ដោយ៖ Seng hong

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!