សម្រក​សាច់​ចង្កេះ និង ក្បាលពោះ ដោយ​បាល់​

* សម្រាប់​បាល់​ខ្យល់ *
១-​សម្រក​សាច់​ចង្កេះ : ​គេង​ផ្កាប់មុខ​ហើយ​សណ្តូកជើង​ទាំងពីរ​ដាក់ ពីលើ​បាល់​ខ្យល់ បាតដៃ​ទាំងពីរ​ច្រត់​ត្រង់​លើ​ផ្ទៃរាប ដោយ​រក្សា​ដងខ្លួន និង ក្បាល​ជា​ខ្សែបន្ទាត់​ត្រង់ (​រូប A) ។ បន្ទាប់មក​ត្រូវ​បន្ទន់​ក្បាលជង្គង់ និង ប្រើ​កម្លាំង​ជើង​រំកិល​បាល់​ខ្យល់​មក​មុខ​បន្តិច (​រូប B) រួចហើយ​ឈប់ ៣ វិនាទី បន្ទាប់មក​ប្រើ កម្លាំង​ជើង​ដដែល​រំកិល​បាល់​ខ្យល់​ថយក្រោយ​ដល់ទីតាំង​ដើម​វិញ ដោយ​អនុវត្ត​វិធី​បែបនេះ​សា​ចុះសាឡើង​ឱ្យបាន ១០ ដង ។

សម្រក​សាច់​ចង្កេះ និង ក្បាលពោះ ដោយ​បាល់​

២-​សម្រក​សាច់​ចង្កេះ និង ក្បាលពោះ​ ​: គេង​ផ្ងារ​ពីលើ​កម្រាល​ទ្រនាប់ ហើយ​ដៃ​ទាំងពីរ​លាតសន្ធឹង​ត្រង់​ទទឹង​ដងខ្លួន ដោយ​យក​កំភួនជើង​ដាក់​គង​ពីលើ​បាល់​ខ្យល់ (​រូប A) បន្ទាប់មកបង្ហើប​គូទ ពើង​ដងខ្លួន​ឱ្យ​ត្រង់​ចាប់ពី​ចំណុច​ស្មា​ទៅដល់​ចុងជើង (​រូប B) ។ បន្ទាប់មកទៀតយក​បាតជើង​ដាក់​លើ​បាល់​ខ្យល់ ហើយ​បន្ទន់​ក្បាលជង្គង់ និង ធ្វើឱ្យ​បាល់​ខ្យល់​រមៀល​មករក​ផ្នែក​ខ្នង (​រូប C) ឈប់ ៣ វិនាទី បន្ទាប់មក​រមៀល​បាល់​ខ្យល់​ទៅ កាន់​ទីតាំង​ដើម​វិញ ដោយ​ទម្លាក់​គូទ​ដាក់​ផ្ទាល់់​ដី ។ អនុវត្ត​វិធី​បែបនេះ​សា​ចុះឡើង​ឱ្យបាន ១០ ដង ។

សម្រក​សាច់​ចង្កេះ និង ក្បាលពោះ ដោយ​បាល់​

* សម្រាប់​បាល់​តាន់ *
១-​សម្រក​សាច់​ចង្កេះ​
​ដៃ​ទាំង​ពីរលើក​ទ្រ​បាល់​តាន់​ឡើងលើ​ឱ្យ​ផុត​ក្បាល ជើង​ទាំងពីរ​ត្រូវ​កន្ធែក​ដោយមាន​គម្លាតស្មើនឹង​ស្មា​ទាំងសងខាង (​រូប A) ។ បន្ទាប់មកផ្អៀងខ្លួន​ដោយ​ប្រើ​កម្លាំង​ទម្លាក់​បាល់​តាន់​មក​ខាង ស្តាំ (​រូប B) រើស​បាល់​មកវិញ្ញ និង ផ្អៀងខ្លួន ទម្លាក់​បាល់​មក​ខាងឆ្វេង​ម្តង ។ ចលនា​ទម្លាក់បាល់​ទាំងសងខាង​ដងខ្លួន​គឺត្រូវធ្វើ​សាចុះសាឡើងឱ្យបាន ១០ ដង ។

សម្រក​សាច់​ចង្កេះ និង ក្បាលពោះ ដោយ​បាល់​

២-​សម្រក​សាច់​ចង្កេះ និង ក្បាលពោះ​
​អង្គុយ​ផ្ទាល់​នៅលើ​កម្រាល បញ្ឈរ​ក្បាលជង្គង់ ហើយ​បាតជើង​ដាក់​ផ្អឹប​ជាប់​នៅលើ​កម្រាល ។ ដៃ​ទាំងពីរ​ចាប់​កាន់​បាល់​តាន់​លើក​ត្រង់​ទៅមុខ ដោយ​ទម្រេត​ដងខ្លួន​ទៅក្រោយ​ប្រហែលជា ៤៥ អង្សារ (​រូប A) ងាក​ដងខ្លួន​មក​ខាងស្តាំ ហើយដៃ​ដែល​កាន់​បាល់​ក៏ត្រូវ​ងាក​តាម​ដែរ តែ​មិន ឱ្យ​បាល់​ប៉ះ​ដល់​ដី​ឡើយ (​រូប B) ឈប់ ២ នាទី ។ បន្ទាប់មក​ធ្វើ​ចលនា​ដូចគ្នា​ដោយ​ផ្លាស់​ទិស​ខាង ឆ្វេង​វិញ្ញ (​រូប C) ។ ចលនា​បែបនេះ​ឱ្យបាន ១០ ដង ។

សម្រក​សាច់​ចង្កេះ និង ក្បាលពោះ ដោយ​បាល់​

* ប្រើ​បាល់​ខ្យល់ បាល់​តាន់ រួមគ្នា *

សម្រក​សាច់​ចង្កេះ និង ក្បាលពោះ ដោយ​បាល់​

​សម្រក​សាច់​ចង្កេះ ក្បាលពោះ​ : ​ដៃ​ទាំងពីរ​ចាប់​កាន់​បាល់​តាន់ ដាក់​ជើង​ស្តាំ មក​ក្រោយ​លើ​បាល់​ខ្យល់ (​រូប A​) ឈរលើ​ជើងឆ្វេង ហើយ​ប្រើ​ជើង​ស្តាំ​រមៀល​បាល់​ខ្យល់​ទៅមុខ ដោយ​ដៃ​ទាំងពីរ​ទប់​បាល់​តាន់​ដែល​ដាក់​ផ្ទាល់​ដី និង ឱន​ទៅមុខ​ដែរ (​រូប B​) រួចហើយ​ធ្វើ​ចលនា​បែបនេះ​ត្រឡប់​ថយក្រោយ​មក​ទីតាំង​ដើម​វិញ្ញ ។ ត្រូវធ្វើ​ចលនា​ទៅមុខ និង ថយក្រោយ​សាចុះសាឡើងឱ្យបាន ១០ ដង ៕  ​ ​ គ​-​ឡេង  ​ ​ (​ស៊ីន ហួរ​)