FIFA បណ្តេញអគ្គលេខាធិការ Valcke

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានបណ្តេញលោក Jerome Valcke ដែលកំពុងតែស្ថិតក្រោមការស៊ើប ង្កេតលើករណីប្រព្រឹត្តមិនសមរម្យនោះ ចេញពីតំណែងអគ្គលេខាធិការ។ នេះបើយោងទៅតាមការបញ្ជាក់របស់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះកាលពីថ្ងៃម្សិលមិញ។
valcke-1
អតីតបុរសដៃស្តាំរបស់លោក Sepp Blatter ប្រធាន FIFA ដែលជាប់ពិន័យព្យួរ៨ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទគាំទ្រឲ្យមានផែនការមួយដើម្បីលកសំបុត្រសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ នៅលើទីផ្សារងងឹត។ FIFA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គណៈកម្មាធិការប្រកាសអាសន្នរបស់ FIFA បានសម្រេចចិត្តកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ក្នុងការបណ្តេញលោក Jerome Valcke ចេញពីតំណែងអគ្គលេខាធិការ FIFA ជាមួយនឹងការដាក់ចូលជាធរមានភ្លាមៗ»។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ទៀតថា ការងាររបស់បុរសសញ្ជាតិបារាំងរូបនេះជាមួយនឹង FIFA ត្រូវបានលុបចោល។ លោក Valcke បានរងពិន័យព្យួរកាលពីថ្ងៃទី៧ ខែកញ្ញា ក្រោយពីគណៈកម្មាធិការក្រមសីលធម៌បានចាប់ផ្តើមស៊ើបអង្កេតមួយទៅលើការចោទប្រកាន់ផ្សេងៗថា លោកបានជួយលក់សំបុត្រសម្រាប់ World Cup ឆ្នាំ២០១៤ នៅលើទីផ្សារងងឹត៕

ប្រភពព័ត៌មាន៖ Bangkok Post