Allen ផ្តល់​ការ​ខកចិត្ត​ដល់ Arsenal ក្នុង​ពេល​​លេង​ស្មើ Liverpool

គ្រាប់​បាល់​តាម​​ស្មើ​របស់​​ខ្សែ​បម្រើ Joe Allen បាន​ជួយ​ឲ្យ​ក្រុម Liverpool ទទួល​បាន​លទ្ធ​ផល​ស្មើ ៣-៣ ក្នុង​ផ្ទះ​ខ្លួន​ឯង​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Arsenal កាលពីថ្ងៃ​ពុធ ខណៈ​ដែលក្រុម Leicester City បាន​តាម​ស្មើ​ពិន្ទុ​នៅលើ​កំពូល​តា​រាង​នៃក្រប​ខ័ណ្ឌ Premier League ក្រោយពី​ផ្តួលក្រុម Tottenham Hotspur ១-០​។

arsenal-liverpoolខ្សែ​បម្រើ​អន្តរ​ជាតិ​វេលស៍​រូប​នេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ខ្លាំង​នៅ​ពី​មុខ​អ្នក​ទស្ស​នា​ដ៏​ច្រើនកុះ​ករនា​កីឡ​ដ្ឋាន Anfield ដើម្បី​រា​រាំងមិន​​ឲ្យក្រុម Arsenal ទទួល​បាន​ជ័យ​ជម្នះមួយ​ដែលនឹង​​រក្សា​ធ្វើ​ឲ្យ​ក្រុមរ​បស់​លោក Arsene Wenger នាំ​មុខ​ពីរ​ពិន្ទុនៅលើកំពូល​តារាង​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ កីឡាករ Robert Huth បាន​រក​គ្រាប់​បាល់​ឈ្នះនៅ​នាទី ទី​៨៣ ខណៈ​ដែលក្រុម Leicester បាន​ទទួល​ជ័យ​ជម្នះ ១-០ លើ​ក្រុម​ឈរ​លេខ​៤ Tottenham ហើយ Manchester City នៅ​តែ​ដេញ​តាម​ពីក្រោយ​៣​ពិន្ទុ​ដដែល​ដោយ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ក្រោយ​ពី​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ ក្នុង​ផ្ទះខ្លួន​ឯង​នៅពេល​ប្រកួត​ជា​មួយ​នឹង​​ក្រុម Everton​។ លោក Wenger អ្នក​ចាត់​ការ​ទូទៅ​របស់​​ក្រុម Arsenal បាន​ប្រាប់​ទូរ​ទស្សន៍ BBC ថា៖ «ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ណាស់ ប៉ុន្តែ សរុប​មក ខ្ញុំ​មិនអាច​ស្តី​បន្ទោស​ទៅ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុម​បានឡើយ​។ ខ្ញុំ​បាន​​ទទួល​អារម្មណ៍​ថា យើង​​បាន​​ចាប់​ផ្តើមមិន​បាន​ល្អ​ឡើយ​។ យើង​ចេញ​តាម​​​ពី​ក្រោយ ១-០ ហើយ​បន្ទាប់​មក​យើង​បា​ចាប់​ផ្តើម​លេង​ល្អ​។ យើង​ចាក​ចេញពី​ការ​ប្រកួតនេះ​ជាមួយ​នឹង​ចំណុច​វិជ្ជ​មាន​ជា​ច្រើន ប៉ុន្តែ នៅ​តែ​​មាន​ការ​សោក​ស្តាយ​ជា​ច្រើន​»​៕
ប្រភព​ព័ត៌​មាន៖ Channel News Asia