ស្ត្រីគួរតែអានអត្ថបទមួយនេះ ដើម្បី​ស្វែងយល់ពី​បញ្ហា​ក្បាលសុដន់

បញ្ហាដែលស្ត្រីត្រូវប្រប្រឈមមុខច្រើនជាងគេ វដ្តរដូវ, ស្បូន ឬបញ្ហាទាក់​ទងនឹងសុដន់។ យោងតាមអ្នក​ជំនាញបាន​ឲ្យដឹងថា ក្រៅពី​បញ្ហា​មហារីកសុដន់ ស្ត្រីក៏​អាច​កើត​មាន​បញ្ហា​ក្បាលសុដន់ផងដែរ។
មូលហេតុ​ចម្បង​ធ្វើឲ្យកើត​មានបញ្ហាក្បាលដោះ​បែបនេះ ដោយសារ​ជំងឺចាប់ផ្តើម​កើតនៅ​ក្នុងខ្លួន​របស់មនុស្សស្រី ឬភាពរំខាន​ពីបរិស្ថាន​នៅជុំវិញអ្នក។ អ្នក​ស្រាវជ្រាវ​បានបង្ហាញ​ថា បញ្ហាក្បាលសុដន់​ភាគច្រើន​ដែលស្ត្រី​ប្រឈមមុខសព្វថ្ងៃនេះ​មិនពាក់ព័ន្ធនឹង​ជំងឺមហារីក​ឡើយ ដូច្នេះ នេះជា​សញ្ញានៃជំងឺ​ដែលអាច​ព្យាបាល​ជាសះស្បើយ​បាន។
 
ស្ត្រីគួរតែអានអត្ថបទមួយនេះ ដើម្បី​ស្វែងយល់ពី​បញ្ហា​ក្បាលសុដន់
តែទោះបីជា​យ៉ាងណា វាក៏ជាបញ្ហា​សំខាន់មួយ​ដែលអ្នកត្រូវ​យកចិត្តទុក​ដាក់ចំពោះបញ្ហាក្បាលសុដន់ ព្រោះវា​អាច​ក្លាយ​ជាសញ្ញា​ធ្ងន់ធ្ងរ ដែល​អ្នកត្រូវ​ទៅជួប​នឹងអ្នក​ជំនាញ​ឲ្យ​បាន​ឆាប់។ បញ្ហាក្បាលសុដន់ រួមទាំង​បញ្ហាក្រពេញទឹកដោះ ក៏អាច​កើតមាន​ចំពោះបុរសៗដែរ។ ឥលូវនេះ អ្នកប្រហែលជា​ចង់ដឹង​ពីមូលហេតុ​ចម្បង​ដែល​បណ្តាលឲ្យ​កើតមាន​បញ្ហាក្បាលសុដន់​នេះហើយ។
បញ្ហាក្បាល​សុដន់នេះ​បណ្តាលមក​ពីការឆ្លងមេរោគ​ក្នុងជាលិកាសុដន់, ដុះដុំសាច់, បញ្ហា​ក្រពេញទីរ៉ូអ៊ីត, ដុះដុំសាច់​ក្នុងក្រពេញ​ស្លេស។ តែ​ទោះបីជា​យ៉ាងណា ចំពោះស្ត្រី​វ័យ​ចំណាស់ បញ្ហាចេញ​ទឹករាវខុស​ប្រក្រតី​តាមចុងសុដន់​ជាបញ្ហា​មួយទូទៅ ជាពិសេសក្រោយ​ពេលសម្រាលកូន​រួច។ ដូច្នេះ ខាង​ក្រោមនេះ​នឹងបង្ហាញ​ពីបញ្ហា​ចុងសុដន់​មួយចំនួន​ដែល​ស្ត្រីប្រឈម​មុខ៖
ចេញក្បាលសុដន់ផ្សេងមួយទៀត
នេះជាបញ្ហា​ដ៏កម្របំផុតមួយ​ដែលអាច​កើតមាន​ទាំងចំពោះបុរស និងស្ត្រី។ ក្បាលដោះ​កើតមកថ្មីនេះ​មានទម្រង់​មិនដូចក្បាល​ដោះធម្មតាទេ ហើយ​បញ្ហានេះ​ភាគច្រើន​មិនប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រីឡើយ។
ដុះរោម​លើក្បាលសុដន់
ប្រសិនបើរោមចេះតែដុះច្រើនឡើង​នៅជុំវិញក្បាលសុដន់ វាបញ្ជាក់យ៉ាង​ច្បាស់ថា អ្នកកំពុងតែ​ប្រឈមមុខ​នឹងជំងឺកើតដុំគីស​ក្នុងស្បូន។ យល់ល្អ ត្រូវទៅ​ស្កេនមើល ដើម្បី​ព្យាបាល​ឲ្យបាន​ទាន់​ពេល។ បញ្ហាដុះរោមលើក្បាលដោះ​មិនមែន​ជាសញ្ញាព្រមានអ្វីទេ ហើយរោមនេះអាច​កម្ចាត់​បានដោយ​ប្រើចន្ទៀស​ដក។
លឹបក្បាលសុដន់
ប្រសិនបើក្នុង​មួយជីវិតរបស់​អ្នក ក្បាលសុដន់នៅតែលឹប​ចូល​ក្នុង គ្មានអ្វីត្រូវ​បារម្ភឡើយ ព្រោះវា​ជាបញ្ហាទូទៅមួយ​ដែលច្រើន​កើតមាន​ចំពោះស្ត្រី។ តែទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើក្បាល​សុដន់​របស់អ្នក​មិនដែលលៀន​ចេញមក​ក្រៅទេ​នោះ វាអាចជា​សញ្ញាក្បែរៗ​នឹងជំងឺមហារីក ដូច្នេះអ្នកគួរប្រញាប់​ទៅជួប​នឹងវេជ្ជបណ្ឌិត។
របកស្បែក​លើក្បាលសុដន់
ប្រសិនបើក្បាលសុដន់របស់អ្នក​ឡើងកន្ទួល, របកស្បែក និងប្រេះ វាអាចជាសញ្ញា​នៃជំងឺត្រអក។ បញ្ហាស្បែក​នេះគ្មាន​អ្វីត្រូវបារម្ភឡើយ ហើយ​វាអាច​ព្យាបាល​បានយ៉ាង​មានប្រសិទ្ធិភាព​ដោយ​ប្រើក្រែម។
ក្បាលសុដន់ចេញទឹករាវ
ក្បាលសុដន់ចេញទឹករាវជាបញ្ហាទូទៅមួយ​ដែលកើតមាន​ចំពោះស្ត្រីដែល​មានកូនរួច។ តែទោះបីជា​យ៉ាងណា បញ្ហាក្បាលសុដន់ដែលគ្រោះថ្នាក់​បំផុតនោះគឺ នៅពេល​ទឹករាវ​ដែលចេញ​មកជា​ឈាម ព្រោះវា​អាចជាសញ្ញា​នៃជំងឺមហារីក​សុដន់។ ក្នុងករណី​នេះ យល់ល្អត្រូវ​ប្រញាប់​ទៅជួបនឹង​អ្នកជំនាញ ដើម្បី​ជួយ​បញ្ជាក់​ច្បាស់​ពីសញ្ញា​នៃជំងឺមហារីក​សុដន់។
ឈឺក្បាលដោះ
គេនិយាយ​ថា ស្ត្រី ៩០% ប្រឈមមុខ​នឹងបញ្ហា​មួយនេះ ដែល​ក្បាលដោះ​ប្រែជាឈឺចាប់ ហើយងាយ​នឹងប្រតិកម្មបំផុតនៅ​ពេលប៉ះវា។ ជាធម្មតា បញ្ហាសុដន់​ដ៏តូចមួយនេះ​នឹងកាន់តែ​ធ្ងន់ធ្ងរ​ឡើងក្នុងកំ​ឡុងពេលមក​រដូវ និងពេល​រាំងរដូវ។ តែទោះបីជា​យ៉ាងណា ប្រសិនបើអ្នក​សង្កេតឃើញ​ស្បែកក្រហម​ខុសធម្មតា គួរប្រញាប់​ទៅជួបនឹង​អ្នកជំនាញ​ភ្លាម។
រោគសញ្ញា​នៃបញ្ហាក្បាលសុដន់
យល់ល្អ ក៏គួរតែ​សម្គាល់មើល​រោគសញ្ញា និងអាការៈនៃបញ្ហាក្បាលសុដន់។ ស្បែកសុដន់​ឡើងក្រហម, កន្ទួល​រមាស់, ចេញមុន​ខុសធម្មតា, មានដុំពក និងបាត់បង់​ជាតិពណ៌​លើស្បែក​ជាបញ្ហាក្បាលសុដន់មួយ ដែលបញ្ជាក់​ថា អ្នកត្រូវតែយកចិត្តទុក​ដាក់បំផុត៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ស្ត្រីគួរតែអានអត្ថបទមួយនេះ ដើម្បី​ស្វែងយល់ពី​បញ្ហា​ក្បាលសុដន់