បំផ្ទុះ​គ្រាប់​អត្តឃាត​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​១៥​នាក់​

​ប៉ា​គី​ស្ថាន​៖​យ៉ាងហោចណាស់​មនុស្ស​១៥​នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​នៅក្បែរ​មជ្ឈមណ្ឌល លុបបំបាត់​ជំងឺ​គ្រុន​ស្វិតដៃជើង ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ទីក្រុង Quetta ប្រទេស​ប៉ា​គី​ស្ថាន​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channel News Asia​។​

​ប៉ូលិស​ប្រចាំ​តំបន់​បាន​ឲ្យ​ដឹងថា ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត បាន​បន្លំ​ខ្លួន​ចូលក្នុង​ហ្វូងមនុស្ស ដែល​មកជួប​ជុំគ្នា​ដើម្បី​ដង្ហែ​ក្បួន​ក្នុង​យុទ្ធនា​ការប្រឆាំង​ជំងឺ​គ្រុន​ស្វិតដៃជើង ទើប​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រហូតដល់​១៥​នាក់​។ ទោះជា​យ៉ាងណា​ពាក់ព័ន្ធ​ករណីនេះ​មិនមាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​នៅឡើយ​ទេ​៕

បំផ្ទុះ​គ្រាប់​អត្តឃាត​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​១៥​នាក់​