កូរ៉េខាងត្បូង​បាញ់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​កូរ៉េខាងជើង​នៅ​ព្រំដែន​

​សេ​អ៊ូ​ល​៖​យោធា​កូរ៉េខាងត្បូង​បាន​បាញ់​ជាច្រើន​គ្រាប់​ទៅលើ​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​របស់​ប្រទេស​កូ​រ៉​ខាងជើង ខណៈដែល​ហោះ​ឆ្លងកាត់​លើ​តំបន់​ព្រំដែន​។ តែ​ទោះជា​យ៉ាងណា​បើតាម​ការអះអាង​ពី​មន្ត្រី​យោធា​កូរ៉េខាងត្បូង​ថា នេះ​គ្រាន់តែ​ជាការ​ព្រមាន​ប៉ុណ្ណោះ​។ នេះ​បើតាម​ព័ត៌មាន Yonhap ។​

​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​ចេញ​មកពី​ទឹកដី​កូរ៉េខាងជើង​នេះ ត្រូវបាន​ប្រទះឃើញ​នៅវេលា​ម៉ោង​ប្រមាណ ២ និង​១០​នាទី (​ម៉ោង​ក្នុង​តំបន់​) ជិត​តំបន់​ត្រួតពិនិត្យ​នៅ​ភាគ​ខាងលិច​ព្រំដែន​កូរ៉េ​ទាំងពីរ​។ ទោះជា​យ៉ាងណា​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​បាន​វិលត្រឡប់​ទៅកាន់​ទឹកដី​កូរ៉េខាងជើង​វិញ បន្ទាប់ពី​មានការ​បាញ់​ព្រមាន​ជាច្រើន​គ្រាប់​៕

កូរ៉េខាងត្បូង​បាញ់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​កូរ៉េខាងជើង​នៅ​ព្រំដែន​