សម្តី​ផ្អែមល្ហែមមួយចំនួន ដែលមនុស្សស្រី​ចង់លឺ​ចេញ​ពីមាត់អ្នក

មនុស្សស្រី​គ្រប់រូបតែងតែ​ចង់បាន​ការយកចិត្តទុកដាក់ខ្លាំងបំផុត​ពីគូស្នេហ៏​របស់នាង ជាពិសេសការ​សរសើរ និងចង់ឲ្យ​គូស្នេហ៏របស់​នាង​សារភាពស្នេហ៏​ចំពោះនាង។ ដូច្នេះ បុរសៗ​ត្រូវតែហ៊ាន​​បញ្ចេញវាចារផ្អែមល្ហែមមួយចំនួន ដើម្បីធ្វើឲ្យនាងបាក់ចិត្តមកលើអ្នក​កាន់តែខ្លាំង។
មានបុរសៗ​មួយចំនួនមិនទាន់ដឹងថា ពាក្យ "បងស្រឡាញ់​អូន” ៣ម៉ាត់នេះជាវេទមន្ត ដែលអាច​យក​ឈ្នះ​លើ​បេះដូង​របស់មនុស្សស្រី​បាន​នោះទេ។ អ្នកជំនាញផ្នែក​ស្នេហាបាន​និយាយថា ប្រសិនបើអ្នក​ពិតជាចង់​យកឈ្នះលើបេះដូង​នាង​ពិតមែន អ្នកត្រូវ​និយាយហ៊ាន​និយាយពាក្យពិតចេញ​ពីបេះដូង។
 
សម្តី​ផ្អែមល្ហែមមួយចំនួន ដែលមនុស្សស្រី​ចង់លឺ​ចេញ​ពីមាត់អ្នក
ដូច្នេះហើយ ប្រើសិនបើអ្នកអាចធ្វើឲ្យ​នាងបាក់ចិត្តស្រឡាញ់អ្នក​កាន់តែខ្លាំង ​គ្រាន់តែខ្សឹប​ដាក់ត្រចៀកនាង​នូវពាក្យសម្តី​ដ៏ផ្អែមល្ហែមមួយចំនួន ៖
"អូនអាច​ធ្វើវាបាន” 
ត្រូវចាំ​ថា ប្រសិនបើអ្នក​ចង់ជម្រុញទឹកចិត្តគូស្នេហ៏​របស់អ្នក​ឲ្យ​ធ្វើអ្វីមួយដែលនាងពិតជាចូលចិត្ត នាង​នឹងប្រឹងធ្វើកាន់តែខ្លាំង។ ត្រូវធ្វើជា​អ្នកផ្តល់​គំនិត និង​ជាក្តីសុបិន្ត​របស់នាង។
"បងមាន​មោទនភាព​ចំពោះអូនណាស់”
ការប្រាប់ដល់​នាងថា អ្នកមានមោទន​ភាពចំពោះ​នាង ប្រាកដ​ជាធ្វើឲ្យនាង​រំភើបចិត្តជា​ខ្លាំង។ មនុស្សស្រីគ្រប់រូប​ចង់ឲ្យគូស្នេហ៏​របស់នាងប្រាប់​ដល់នាង ពីទំហំ​ធំធេង​ប៉ុណ្ណា​ដែលធ្វើឲ្យ​អ្នក​មានមោទនភាព​ចំពោះនាង។ វាជាអារម្មណ៏​មួយល្អប្រសើរបំផុត​នៅលើលោកនេះ ពេលដែល​បានដឹងថា អ្វីដែល​អ្នកបានធ្វើ ធ្វើឲ្យ​អ្នកដទៃ​មានអារម្មណ៏​ល្អចំពោះ​អ្នក។
"អូនស្អាត​ណាស់”
មិនថាពេលណាអ្នក​សម្លឹងមើលនាង ហើយរំលឹកប្រាប់​នាងថា នាង​ស្អាត។ វាជារឿងមួយ​ដ៏គួរឲ្យ​រីករាយ និងរ៉ូមែន​ទិចបំផុត ពេលប្រាប់​ដល់មនុស្សស្រី​របស់អ្នក។
"បងសរសើរអូន”
មនុស្សស្រីគ្រប់​រូបចូលចិត្តសរសើរ​គូស្នេហ៏​របស់នាង ហើយក៏ចង់បាន​ការសរសើរ​ពីគូស្នេហ៏​របស់នាងវិញ។ បង្ហាញការ​សរសើរចំពោះ​គូស្នេហ៏អ្នក។ អរគុណនាង​ចំពោះ​ក្តីស្រឡាញ់ ដែលបាន​ផ្តល់ឲ្យ​អ្នកពីមួយថ្ងៃទៅ​មួយថ្ងៃ នាងប្រាកដ​ជាមានក្តីសុខបំផុត។
"តោះចេញ​ទៅដើរលេង​ខាងក្រៅនៅ​ពេលយប់នេះ” 
មនុស្សស្រី​ស្រឡាញ់​ពេញចិត្ត នៅពេលបុរស​នាងបបួលនាង​ទៅដើរលេង​ជាមួយ។ បើទោះបីវា​ជាពាក្យសម្តីមួយមិន​សូវពិរោះក៏​ពិតមែន តែវា​ជារឿងផ្អែមល្អែម​បំផុត ដែល​មនុស្សស្រី​តែងតែ​ចង់លឺចេញ​ពីមាត់មិត្តប្រុស​នាង។
"បង​គាំទ្រអូន” 
នៅពេលអ្នកមានគូស្នេហ៏នៅ​ចាំជួយអ្នក​ពេញមួយជីវិត អ្នកប្រាកដ​ជាសំណាង​ណាស់។ ក្នុងនាម​ជាបុរស អ្នកគួរនិយាយ​រំលឹកបញ្ជាក់​ពីក្តីស្រឡាញ់​របស់អ្នក​ចំពោះនាងថា អ្នកនឹង​នៅចាំជួយដល់​នាងដោយគ្មាន​លក្ខខណ្ឌ មិនថា​ជាបេះដូង, ចិត្ត និង​រាងកាយ​ឡើយ។
"បងសុំទោស” 
ប្រសិនបើអ្នក​បានធ្វើអ្វីខុស ធ្វើឲ្យនាង​ខូចចិត្ត និងធ្វើឲ្យនាង​យំ សូមឲ្យនាងបាន​ដឹងថា អ្នកពិតជានិយាយ​ពាក្យថា សុំទោស​។ បើទោះបីជា​អ្នកត្រូវ​លុតជង្គង់ សុំទោស​មនុស្សស្រី​ដ៏ស្រស់ស្អាត​ម្នាក់​នេះនៅក្នុងជីវិត តែវាពិត​ជាមានតម្លៃខ្លាំង​ណាស់៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សម្តី​ផ្អែមល្ហែមមួយចំនួន ដែលមនុស្សស្រី​ចង់លឺ​ចេញ​ពីមាត់អ្នក