ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ មករា ២០១៦ នេះ ​​ព្រឹទ្ធសភានៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​បើក​សម័យ​ប្រជុំ​​ពេញ​អង្គ​​លើក​ទី​៨ នីតិកាល​ទី៣ ដើម្បី​ពិនិត្យ​និង​ពិភាក្សា​​លើ​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​សុខ​ភាព​សត្វ និង​ផលិត​កម្ម​សត្វ ​​ក្រោម​អធិបតីភាពដ៏​ខ្ពង់​ខ្ពស់​សម្តេច​​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​មាន​ការ​​ចូល​​រួម​ពី​សមាជិក​សមាជិកា​នៃ​ព្រឹទ្ធសភា​ទាំង​៥៤រូប ​ដែល​បាន​ព្រឹត្តទៅ​នៅ​វិមាន​ព្រឹទ្ធសភា ​។​

ការ​​​​បើក​សម័យ​ប្រជុំ​​ពេញ​អង្គ​​លើក​ទី​៨​​ ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សេចក្តី​ព្រាង​ច្បាប់​​ខាង​លើ​នេះ មាន​៣២ជំពូក និង​១២៤​មាត្រា ត្រូវ​បាន​ព្រឹទ្ធ​សភា​​​​លើក​យក​​មក​ពិភាក្សា​ និង​អនុម័ត​​មួយ​ជំពូក​ម្តង​ៗ ៕

ព័ត៌​មាន​​ពិស្តារ​មាន​ផ្សារ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​