ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​រដ្ឋសភាជាតិបានបើកសម័យ​ប្រជុំលើកទី៥ នីតិកាលទី៥​ ដោយបន្តពិភាក្សាសេចក្តីព្រាង​ច្បាប់ស្តីពី​គណនេយ្យ ​និងសវនកម្ម ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងទៀតថា ​សម័យប្រជុំសភានៅព្រឹកថ្ងៃទី១៤​ មករា ២០១៦ ​ស្ថិតក្រោមអធិបតីភាពសម្តេច​អគ្គមហាពញាចក្រី​ ហេង សំរិន ប្រធានរដ្ឋសភា កូរ៉ុម​សរុប​​៩៨រូប​ ​និងមានវត្តមានសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​និងសមាជិកសមាជិការដ្ឋសភា​មកពីគណបក្សសង្រ្គោះជាតិ ​តែអវត្តមានលោក កឹម សុខា ៕