ឈើ​ហ៊ុ​ប​ជាង ៦០០ ម៉ែត្រគូប ​ត្រូវ​ឈ្មួញ​ដឹក​យកទៅលក់​យ៉ាង​រលូន ​មិនមាន​សមត្ថកិច្ច​ណា ​បើកភ្នែក​មើល​ឡើយ​

ឈើ​ហ៊ុ​ប​មូលប្រមាណ​ជា ​៦០០​ ម៉ែត្រគូប ប្រភេទ​លេខ​មួយ​នៅ​ស្រុក​កោះ​ញែក ត្រូវបាន​គេ​ដឹងថា មាន​ម្ចាស់​ជា ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់ បាន​ប្រមូល​ផល​អនុផលព្រៃឈេើក្នុង​ក្រុម​ហ៊ុន​ដី​សម្បទាន​ហើយ ដឹកជញ្ជូន​ទៅ​លក់​បន្ត​យ៉ាង​រលូន ដោយ​មិនបាន​បង់ពន្ធ​ចំណូល​ចូល​រដ្ឋ​ឡើយ​។ ការលក់ដូរ​គ្មាន​ច្បាប់ទម្លាប់​នេះ បាន​ធ្វើឡើង​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៥​មកម្ល៉េះដោយ​ពួកគេ​បាន​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង យក​​ទៅ​លក់​រហូតដល់​ដើមខែ​មករា​ឆ្នាំ​២០១៦​ទើប​អស់​។​

ឈើ​ហ៊ុ​ប​ជាង ៦០០ ម៉ែត្រគូប ​ត្រូវ​ឈ្មួញ​ដឹក​យកទៅលក់​យ៉ាង​រលូន ​មិនមាន​សមត្ថកិច្ច​ណា ​បើកភ្នែក​មើល​ឡើយ​

បញ្ហា​ដ៍​រសើប​នេះ ត្រូវបាន​មហា​​ជន​ទូទាំង​ខេត្តមណ្ឌលគិរី​ដាក់​ការសង្ស័យថា អាចមាន​ការឃុបឃិត​គ្នា​រវាង​មេ​ឈ្មួញ​​ធំៗ អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​ជាច្រើន ទើបបានជា​មានរឿង​កើត​​ឡើង​ធំ​បែបនេះហើយ បែរជា​ស្ងាត់ឈឹង​ទៅវិញ​។​ប្រជាពលរដ្ឋ​ស្នើរ​ឱ្យ​លោក​រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ​ជួយ​ស្រាវជ្រាវ​មើល​ឈើ​អត់​ច្បាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ស្រុក​កោះ​​ញែក​នេះ​ផង ព្រោះ​វា​កំពុង​បាត់​ចំណូល​ចូល​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​សូមជួយ​មេត្តា​​វែកមុខ​ឱ្យឃើញ​អ្នកពាក់ព័ន្ធ​ពិតប្រាកដ​ដើម្បី នាំខ្លួន​ពួកគេ​ឱ្យ​ច្បាប់​ចាត់ការ​។​

ឈើ​ហ៊ុ​ប​ជាង ៦០០ ម៉ែត្រគូប ​ត្រូវ​ឈ្មួញ​ដឹក​យកទៅលក់​យ៉ាង​រលូន ​មិនមាន​សមត្ថកិច្ច​ណា ​បើកភ្នែក​មើល​ឡើយ​

លោក​ឈួន សិរី​វឌ្ឍន៍ នាយផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​កោះ​ញែក​បាន​និយាយថា លោក​មិន​បានដឹង​រឿងនេះ​ទេ បើ​មាន​រឿងនេះ​កើត​ឡើង​មែន​នោះ មានតែ​ពួកគេ​លួច​ដឹកជញ្ជូន​៕​សុថា​ត់​