រ៉ា​ប៊ី ឪពុកម្តាយ បើកដៃពេញទំហឹង​

​ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ “​ប្រជាប្រិយ​” តារាចម្រៀង និង​សម្តែង​កញ្ញា រ៉ា​ប៊ី បាន ប្រាប់ថា ការដែល​នាង​ឈាន​ជើង​ចូលប្រឡូក​អាជីព​សិល្បៈ ពីដំបូង ឪពុកម្តាយរបស់​នាង​បាន​រារាំង មិនឱ្យ​នាង​ចាប់​អាជីព​នេះឡើយ ដោយ​គាត់​យល់ថា អ្នកសិល្បៈ​ល្បីឈ្មោះ តែងតែ​មានរឿង មិនល្អ​។

រ៉ា​ប៊ី ឪពុកម្តាយ បើកដៃពេញទំហឹង​

ការយល់ឃើញ​របស់​ឪពុកម្តាយ​បែបនេះ គូប​ផ្សំ​នាង​នៅ​វ័យក្មេង​ផង​នោះ គឺ​ពួកគាត់ បាន​ហាម​មិនឱ្យ​នាង​ក្លាយជា​តារា​ឡើយ​។ រ៉ា​ប៊ី បន្តថា ដោយសារ​ការស្រឡាញ់​អាជីព​សិល្បៈ ទោះបីជា​ឪពុកម្តាយ ហាមឃាត់​យ៉ាងណា ក៏​នាង​នៅតែ​ខិតខំ​ពន្យល់​គាត់​ថា អ្នកសិល្បៈ​មិនមែន​សុទ្ធតែ​មិនល្អ​ទាំងអស់​នោះទេ អ្វីៗ​គឺ​សម្រេច​នៅ​លើកខ្លួន​យើង​ផ្ទាល់​តែប៉ុណ្ណោះ បើ​យើង​ជា​មាសទឹកដប់ មិន​ខ្លាច​ភ្លើង​ឡើយ ។

រ៉ា​ប៊ី ឪពុកម្តាយ បើកដៃពេញទំហឹង​

កញ្ញា បន្តថា ក្រោយពី​នាង​បាន​ពន្យល់​ឪពុក ម្តាយ ច្រើនលើក ច្រើនសារ​មក ពួកគាត់​ក៏​បណ្តោយ ឱ្យ​នាង​ចូល​សិល្បៈ ហើយ​នាង​បាន​ឈាន​ជើង​ចូល​ដំបូង​គឺ​ច្រៀង​នៅក្នុង​ផលិតកម្ម មូ​សា​ហ្ស៊ី ដែលមាន​ថៅកែ​ជា​ជនជាតិ​ជប៉ុន​។

រ៉ា​ប៊ី ឪពុកម្តាយ បើកដៃពេញទំហឹង​

កញ្ញា រ៉ា​ប៊ី បាន​បន្តថា ក្រោយពី​នាង​ចូលប្រលូក​អាជីព​សិល្បៈ ម្តាយ​នាង​តែងតែ​ដើរ​តាម​នាង​ជាប់​ជានិច្ច ពោលគឺ​គាត់​តាមដាន​គ្រប់​សកម្មភាព​របស់​នា​ង​។ ហើយ​មិនមាន​អ្វី​គួរឱ្យ​ព្រួយបារម្ភ នៅពេល​ឃើញ​នាង​មាន​ទេពកោសល្យ​ផង​នោះ គាត់​បែរជា​ជំរុញ​បន្ថែម​ទៅវិញ​។ រ៉ា​ប៊ី បន្តថា នៅពេលនេះ ឪពុកម្តាយ​របស់​នាង បាន​បើកដៃ​ឱ្យ​នាង​ប្រលូក​អាជីព​សិល្បៈ ពេញទំហឹង ព្រោះ​ពួកគាត់​បានឃើញ​ពី​គុណ​តម្លៃ​នៃ​អាជីព​សិល្បៈ មិន​ត្រឹមតែ​ជួយ​ឱ្យ​នាង មានកេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ​ទេ អាជីព​នេះ ក៏​ជួយ​ឱ្យ​នាង​រកចំណូលបាន​ច្រើន​គួរសម ពី​ការចេញ​ច្រៀង​នៅតាម​បណ្តា​ខេត្ត​នានា​ផងដែរ ៕​ ប្រមាញ់ តារា

រ៉ា​ប៊ី ឪពុកម្តាយ បើកដៃពេញទំហឹង​

រ៉ា​ប៊ី ឪពុកម្តាយ បើកដៃពេញទំហឹង​

រ៉ា​ប៊ី ឪពុកម្តាយ បើកដៃពេញទំហឹង​