ប៊ឺត ខាំ ​ព្យាករ​ថា ​ម៉ឺន សុភា នឹង​ឈ្នះ​ វង្ស ណយ ​ក្លាយ​ជា​​ជើង​ឯក​គូប៊ូតា

ប៊ឺត ខាំ ​ព្យាករ​ថា ​ម៉ឺន សុភា នឹង​ឈ្នះ​ វង្ស ណយ ​ក្លាយ​ជា​​ជើង​ឯក​គូប៊ូតា

ខ្លា​ចាស់​កំពូល​ល្បិច ប៊ឺត ខាំ បាន​ព្យាករថា អ្នក​​លេង​កណ្ដាប់​ដៃ​ ម៉ឺន សុភា នឹង​អាច​​យក​ឈ្នះ​ វង្ស ណយ ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ដណ្ដើម​ខ្សែក្រវាត់​ជើង​ឯក​គូប៊ូតា ​នៅ​សង្វៀន​បាយ័ន​​​បឹង​ស្នោ​នា​​វេលា​ម៉ោង ១រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

ប៊ឺត ខាំ ​ព្យាករ​ថា ​ម៉ឺន សុភា នឹង​ឈ្នះ​ វង្ស ណយ ​ក្លាយ​ជា​​ជើង​ឯក​គូប៊ូតាកីឡាករ ប៊ឺត ខាំ

 

​​អ្នក​ប្រដាល់​មាន​ស្រុក​កំណើត​នៅ​​ខេត្ត​បាត់​ដំបង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ម៉ឺន សុភា ​មាន​ចំណុច​ល្អ​​ច្រើន​ជាង​ វង្ស ណយ ​គឺ​កម្លាំង ​វាយ​ចេញ​បាន​​ធ្ងន់​ល្អ ​​ជំហរ​រឹង​មាំ និង​មាន​ភាព​អំណត់។ ស្រប​ពេល​អ្នក​លេង​កែង​​កូន​នាគ​ វង្ស ណយ មាន​តែ​ផ្លែ​កែង​មួយ​មុខ​គត់។

 

​​​ម្ចាស់​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវ​កាល​ទី២​រូប​នេះ​​​បន្ត​ថា ​បើ​តាម​ការ​​សំគាល់​របស់​គេ​​កម្រិត​បច្ចេកទេស​របស់​ ម៉ឺន សុភា ​ពិត​ជា​អាច​យក​ឈ្នះ​​អ្នក​លេង​កែង​​បាន។ ប៉ុន្តែ​ការ​ប្រកួត​តែង​​មាន​ភ្លាត់​ ហេតុ​នេះ​លោក​មិន​ហ៊ាន​ច្បាស់​ការ​ ១០០% ពេក​ទេ។

 

​សម្រាប់​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​កន្លង​មក​នោះ ម៉ឺន សុភា​ បាន​យក​ឈ្នះ​ វង្ស ណយ ដោយ​ពិន្ទុ។ ចំណែក​ប្រាក់​រង្វាន់​សម្រាប់​កម្ម​វិធី​នេះ​​អ្នក​ឈ្នះ​ជើង​ឯក​ទទួល​បាន​ ៤​ពាន់​ដុល្លារ​អាមេរិក និង​ជើង​ឯក​រង​ទទួល​បាន​ប្រាក់​រង្វាន់ ២​ពាន់​ដុល្លារ​អាមេរិក៕

 ប៊ឺត ខាំ ​ព្យាករ​ថា ​ម៉ឺន សុភា នឹង​ឈ្នះ​ វង្ស ណយ ​ក្លាយ​ជា​​ជើង​ឯក​គូប៊ូតាម៉ឺន សុភា ទី២ (​រាប់​ពី​ឆ្វេង) វង្ស ណយ​ ទី១ (រាប់​ពី​​ស្ដាំ​)

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​