ក្រុម​ Anonymous ​បិទ​វិបសាយ​តុលា​ការ​ថៃ​រាប់​រយ​ ខឹង​​​នឹង​អំពើ​ពុក​រលួយ​​


ក្រុម​ Anonymous ​បិទ​វិបសាយ​តុលា​ការ​ថៃ​រាប់​រយ​ ខឹង​​​នឹង​អំពើ​ពុក​រលួយ​​

ក្រុម​ Hacker Anonymous បាន​ធ្វើ​ការ​វាយ​ប្រហារ​ និង​បិទ​វិបសាយ​របស់​តុលាការ​ថៃ​ចំនួន​ ២៩៧​ ​វិបសាយ​ដើម្បី​ជា​ការ​សង​សឹក​ចំពោះ​ការ​សម្រេច​សាល​ក្រម​រឿង​ក្ដី​ឃាតកម្ម​នៅ​កោះ​តៅ។

 

ក្រុម​ Anonymous ​បិទ​វិបសាយ​តុលា​ការ​ថៃ​រាប់​រយ​ ខឹង​​​នឹង​អំពើ​ពុក​រលួយ​​

 

ក្រុម​នេះ​ក៏​បាន​គំរាម​កំហែង​ថា​នឹង​ចែក​ចាយ​ព័ត៌មាន​ អំពី​សមាជិក​នៃ​តុលាការ​ថៃ​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​វិបសាយ​ Khaosod English។ ​​​​​​​​

 

​ពួក​គេ​បាន​សរសេ​លើ​ទំព័រ​ Facebook របស់​ខ្លួន​ដូច​នេះ​ថា​៖ “ក្រុម​ Anonymous ​ ​បាន​រក​ឃើញ​ថា​ក្រុម​តុលាការ​​ថៃ​​បាន​​​ប្រព្រឹត្ត​ទង្វើ​អយុត្តិធម៌​ទៅ​លើ​ជន​ដែល​មិន​មែន​ជា​ជាតិ​សាសន៍​ថៃ។ ពួក​គេ​បាន​ប្រើ​ប្រាស់​អ្នក​ទោស​ក្លែង​ក្លាយ​ និង​អ្នក​ទោស​បរទេស​​សម្រាប់​កូន​អុក​របស់​ខ្លួន​ និង​ដើម្បី​ផល​ចំណេញ​ផ្នែក​នយោបាយ។ ពួក​អ្នក​ត្រូវ​បាន​រក​ឃើញ​មាន​កំហុស​ដោយ​ក្រុម​ Anonymous ​ហើយ​ភាព​យុត្តិធម៌​នឹង​ជា​អ្នក​ឈ្នះ”។

 

​​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ក្រុម​ Anonymous ​បាន​បិទ​វិបសាយ​របស់​ប៉ូលិស​ថៃ​អស់​មួយ​ចំនួន​មក​ហើយ ដោយ​ប៉ូលិស​ថៃ​និយាយ​ថា​គេ​នឹង​ដាក់​ពួក​បណ្ដឹង​ប្រឆាំង​ក្រុម​ Hacker មួយ​នេះ។

 

គួរ​រំលឹក​ថា​កាល​ពី​ខែ​​កញ្ញា​​ឆ្នាំ​២០១៥​ ​ជន​ជាតិ​អង់គ្លេស​ពីរ​រូប​​ត្រូវ​បាន​គេ​សម្លាប់​ ហើយ​ជន​ជាតិ​ភូមា​ចំនួន​ពីរ​រូប​​​ត្រូវ​បាន​តុលាការ​​កាត់​ទោស​ប្រហារ​ជីវិត​កាល​ពី​ខែ​មុន​នេះ​​ដោយ​​សារ​​ជាប់​ព័ន្ធ​នឹង​រឿង​ក្ដី​។ មាន​មតិ​​ជា​ច្រើន​យល់​ថា​ជន​ជាតិ​ភូមា​ពីរ​រូប​នោះ​​ ​គឺ​ជា​អ្នក​ទទួល​កំហុស​ជំនួស​គេ​ប៉ុណ្ណោះ ដោយ​ពួក​គេ​ត្រូវ​បាន​ក្រុម​ប៉ូលិស​ថៃ​បង្ខំ​ឲ្យ​ទទួល​ទោស៕​​​​

 

ចុច​អាន៖​ យោធា​ថៃ​ ​បញ្ជា​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​ទំនើប​បំផុត​ និង​រថក្រោះ​រាប់​រយ​គ្រឿង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Bangkok.Coconuts, IBTimes​​​​​​​​​