ស្លាប់​០៥​នាក់ របួសធ្ងន់​ស្រាល​១៦​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

​រាជធានី​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន​១២​លើក​(​យប់​១១​លើក​)​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​០៥​នាក់​(​ប្រុស​)​របួសធ្ងន់​១១​នាក់​(​ស្រី ០៤​នាក់​) របួសស្រាល​០៥​នាក់​( ប្រុស ) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១០​នាក់​(​យប់​០៨​នាក់​)​។​

​      ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​ធុន​តូច​០៥​គ្រឿង រថយន្ត​ធុន​ធំ​០២​គ្រឿង យាន​ផ្សេងៗ​០២​គ្រឿង និង​ថ្មើរជើង ០៣​នាក់​។ មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​៖​ល្មើស​ល្បឿន​០៦​លើក​មិន​ប្រកាន់​ស្តាំ​០២​លើក​ប្រជែង​គ្រោះថ្នាក់​០២​លើក​ស្រវឹង​០១​លើក និង​មិន​គោរព​សិទ្ធិ​០១​លើក​។

​    ​ដោយឡែក​យាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន​៨៨២៦​គ្រឿង បានធ្វើ​ការអប់រំ​មាន ៣៧៨៧​គ្រឿង និង​ពិន័យ​សរុប ៥០៣៩​គ្រឿង​៕

ស្លាប់​០៥​នាក់ របួសធ្ងន់​ស្រាល​១៦​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​