នគរបាល​ខណ្ឌទួលគោក​បង្ក្រាប​ក្រុមចោរឆក់​៣​នាក់ ខណៈ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ស្ទើរ​ស្លាប់​

រាជធានី​ភ្នំពេញ​៖​ក្រុមចោរឆក់​៣​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ល្បាត នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក​ដេញ​បង្ក្រាបបាន​ភ្លាមៗ ក្នុងករណី​២​ផ្សេងគ្នា​ខណៈ​ជនសង្ស័យ​៤​នាក់​ទៀតបាន​រត់គេចខ្លួន​អស់ ហើយ​ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ស្ទើរ​ស្លាប់​។ ករណីនេះ​កើតឡើង​នៅ​យប់ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​។​

​បើតាម​មន្ត្រីនគរបាល​ប្រាប់ថា ករណី​ទី​១ កើតឡើង​នៅវេលា​ម៉ោង​៧ និង​៣០​នាទី យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​២៤៧ ក្រុមទី​៩ សង្កាត់ ទឹកល្អក់​ទី​៣ ខណៈដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ពី​លិច​មក​កើត មកដល់​ចំណុច កើតហេតុ ស្រាប់តែ​ជនសង្ស័យ​០៣​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង តាម​មកពី​ក្រោយ ទន្ទឹម​អែប​ខាងឆ្វេង បានធ្វើ​សកម្មភាព​ឆក់ កាបូប​ពី​ដែល​ជនរងគ្រោះ បានសម្រេច ព្យាយាម​ជិះ​ម៉ូតូ​គេ​ខ​ច​ខ្លួន​។ ពេលនោះ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ដេញតាម​ពីក្រោយ ព្រមទាំង​ស្រែក​ចោរៗ ភ្លាមនោះ​កំលាំង​ល្បាត របស់​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ ដែល​កំពុង​ល្បាត ការពារ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន បាន​ស្ទាក់​ខ្លួន​បាន​ជនសង្ស័យ​០២​នាក់ និង ម៉ូតូ​០២​គ្រឿង រួមទាំង​វត្ថុតាង កាបូប​របស់ ជនរងគ្រោះ ចំណែក​ជនសង្ស័យ ម្នាក់ទៀត​បាន​រត់គេច​ខ្លួន​បាត់​។

​ដោយឡែក​ករណី​ទី​២ កើតឡើង​នៅវេលា ម៉ោង​១០ និង​៣០​នាទី យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ស្ថិត​ចំ​ណុ​មុខផ្ទះ​លេខ​៥៧ ផ្លូវ​លេខ​២៧១ ក្រុមទី​១៣ ភូមិ​៤ សង្កាត់​បឹង​សាឡាង គ្រា​ដែល​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ជាមួយ​ប្អូនប្រុស ត្រឡប់​មកពី​ដើរលេង​នៅ​កោះ​ពេជ្រ ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ ពេល​ជិះ​មកដល់ កន្លែងកើតហេតុ ស្រាប់​តែមាន​ជនល្មើស​៤ នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦​មួយគ្រឿង មាន​ស្លាក​លេខ ភ្នំពេញ 1FO-0535  និង​១​គ្រឿង​ទៀត គ្មាន​ពាក់​ស្លាក​លេខ បាន​ជិះ​មក​អែម​ទន្ទឹម​រួច​គ្នា ម្នាក់​បានធ្វើ សកម្មភាព ឆក់​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ ដាច់​ខ្សែ​តែ​មិនបាន បានតែ​ទូរស័ព្ទ ណូគា​១​គ្រឿង និង​លុយ​២០​ដុល្លារ ជនរងគ្រោះ​បាន​ធ្លាក់​ពីលើ​ម៉ូតូ ដួល​រីឯ​ជនល្មើស​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ដែល​គ្មាន​ស្លាក​លេខ បាន​ជិះ​គេច​ទៅ​ដួល​នៅមុខ​ក្លឹប​ប្លូ​ផាក​ផ្លូវ​លេខ​២៦១ ក្រុមទី​១១​ភូមិ​៣ សង្កាត់​បឹង​សាឡាង ចាប់បាន​ម្នាក់ និង​ម្នាក់ទៀត​គេចខ្លួនបាត់​។​

​ប្រភព​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​យកទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​នីតិ​វ​ធី​៕