សមត្ថកិច្ច​ឃាត់ខ្លួន យុវជន​ម្នាក់​ពីបទ​ហិង្សា​ក្នុង​គ្រួសារ​

កណ្តាល: សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន យុវជន​ម្នាក់ ពីបទ​ហិង្សា​ក្នុង​គ្រួសារ វាយ​ឪពុក​បង្កើតបណ្តាល​ឲ្យ​រងរបួស ព្រោះតែ​ស្រវឹង ។ ហេតុការណ៍​ភ្ញាក់ផ្អើល​​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ​នៅ​ចំណុចភូមិ​ក្បាលកោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ ហែម សុផល ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មុខរបរ ពេទ្យយោធា នៅ​ភូមិ​ឃុំ​កើតហេតុ របួស​បែក​លើ​ថ្ងាស​មួយកន្លែង​និង​ចង្កា​មួយ​​កន្លែង (​ត្រូវជា​ឪពុក​) ។​ជនដៃដល់​ឈ្មោះ ផល សុភ​ត្រា ហៅ​ត្រា ភេទ​ប្រុស អាយុ ២៤​ឆ្នាំមុខរបរ​យោធា នៅ​ភូមិ​ឃុំ​កើត​ហ​តុ ត្រូវជា​កូន​។​

​នៅពេល​កើតហេតុ​ ជនរងគ្រោះ​មកពី​ធ្វើការ​ឯ​ភ្នំពេញ​មាន​សភាព​ស្រវឹងស្រា​បានមករករឿង​ប្រពន្ធ ​ពេលនោះ​ជនសង្ស័យ​ជា​កូន​មាន​សភាព​ស្រវឹងស្រា​ដែរនោះនិយាយថា មកពី​ផឹកស៊ី​រករឿង​អ្នកផ្ទះ ភ្លាមនោះ​អ្នក​ទាំង​២​មាន ទំនាស់ពាក្យសំដី​គ្នា ហើយ​ប្រតាយប្រតប់​គ្នា​ ជនសង្ស័យ​ទាញ​បាន​មែក​ក្រខុបវាយ​ទៅលើ​​ឪពុក​បង្ក​ឲ្យ​មាន​របួសស្នាម បន្ទាប់មក​សមត្ថកិច្ច​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន អនុវត្តតាម​នីតិវិធី ក្នុងនោះ​ជនរងគ្រោះ​សំណូមពរ​អនុវត្ត​តាមច្បាប់ ៕​

សមត្ថកិច្ច​ឃាត់ខ្លួន យុវជន​ម្នាក់​ពីបទ​ហិង្សា​ក្នុង​គ្រួសារ​

សមត្ថកិច្ច​ឃាត់ខ្លួន យុវជន​ម្នាក់​ពីបទ​ហិង្សា​ក្នុង​គ្រួសារ​
សមត្ថកិច្ច​ឃាត់ខ្លួន យុវជន​ម្នាក់​ពីបទ​ហិង្សា​ក្នុង​គ្រួសារ​