មនុស្ស​៥​នាក់​បាន​ស្លាប់ និង​របួសធ្ងន់​ស្រាល​១៦​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១៣ មករា​

ភ្នំពេញ: មនុស្ស​៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ( ប្រុស ) របួសធ្ងន់ ១១​នាក់ (​ស្រី ៤​នាក់​)របួសស្រាល ៥​នាក់​( ប្រុស )​និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១០​នាក់ ( យប់​៨នាក់ ) ក្នុងករណី​គ្រោះថ្នាក់​ប្រចាំ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​នេះ នៅ​ទូទាំងប្រទេសចំនួន ១២​លើក​(​យប់​១១​លើក )​។​នេះ​បើ​យោង​​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានអោយដឹងថា ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៩គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច ៥​គ្រឿង រថយន្ត​ធុន​ធំ ២គ្រឿង យាន​ផ្សេងៗ ២​គ្រឿង និង​ថ្មើរជើង ៣​នាក់​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ៖ ល្មើស​ល្បឿន ៦​លើក មិន​ប្រកាន់ស្តាំ ២​លើក ប្រជែង​គ្រោះថ្នាក់ ២​លើក ស្រវឹង ១​លើក​និង​មិន​គោរព​​សិទ្ធ ១​លើក ផង​ដែល​។ ដោយឡែក​យាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ៨៨២៦​គ្រឿងបានធ្វើ​ការអប់រំ​មាន ៣៧៨៧​គ្រឿង និង​ពិន័យ​សរុប​៥០៣៩គ្រឿង​៕​