បើករថយន្តជែងគ្នា ជ្រុកទៅបុកម៉ូតូស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេ បញ្ជូនទៅសង្គ្រោះជាបន្ទាន់ ដោយសាររថយន្តពីរគ្រឿង បើកជែងគ្នាជ្រុងទៅបុកយ៉ាង ពេញទំហឹងកាល វេលាម៉ោង២០និង២០នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-0536 អ្នកបើកបរ ពុំត្រូវបានស្គាល់ឈ្មោះនោះទេ ចំណែកម៉ូតូរងគ្រោះម៉ាកសេ១២៥ ពណ៌ខ្មៅសេរី ឆ្នាំ២០១២ មិនទាន់មាន ស្លាកលេខ បើកបរដោយបុរសម្នាក់២នាក់ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះដែរ ។

នគរបាលបានបន្តថា មុនពេលកើតហេតុទាំងពីរជិះម៉ូតូឌុបគ្នា ក្នុងទិសដៅពីលិតទៅកើតចំណែក ឯរថយន្តក៏ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតហេតុដែរ លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត មួយគ្រឿងទៀតម៉ាករ៉េហ្វរ មិនស្គាល់ស្លាកលេខបានបើកមកជែង រថយន្តហ៊ីយ៉ានដាយរួចក៏ប៉ះរថយន្ត ហ៊ីយ៉ាដាយ ហើយក៏ជ្រុលទៅបុកម៉ូតូបណ្តាល ឲ្យអ្នកបើកម៉ូតូទាំងពីរដួល ទៅនឹងថ្នល់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានគេដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានគេឃាត់បាន ១គ្រឿង គឺរថយន្តម៉ាកហ៊ីយ៉ានដាយ ចំណែកឯរថយន្តម៉ាករ៉េហ្វរបានគេចខ្លួនបាត់។

ភ្លាមៗនោះនគរបាលចរាចរខណ្ឌ បានចុះទៅដល់ធ្វើការវាស់វែង រួចបានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រួចប្រគល់វត្ថុតាងទៅឲ្យនគរបាលចរាចរណ៍ជើងគោករាជធានីយកទៅរក្សាទុក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

បើករថយន្តជែងគ្នា ជ្រុកទៅបុកម៉ូតូស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

បើករថយន្តជែងគ្នា ជ្រុកទៅបុកម៉ូតូស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

បើករថយន្តជែងគ្នា ជ្រុកទៅបុកម៉ូតូស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់