ពិធីបុណ្យទេសចរណ៍ថៃ រៀបចំឡើងជាលើកទី ៣៦ ដើម្បីស្តារមុខមាត់ វិស័យនេះឡើងវិញ

បាងកក៖ ពិធីបុណ្យ ទេសចរណ៍ដ៏ធំ ប្រចាំឆ្នាំ របស់ព្រះរាជាណាចក្រថៃឡង់ដ៍ បានប្រារព្ធ ឡើងហើយ កាលពី ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ ២០១៦ ដោយស្ថិតនៅក្នុងគោលដៅយ៉ាងមុត មាំក្នុងការ ស្តារមុខមាត់វិស័យ នេះឡើងវិញ តាមរយៈការផ្សព្វផ្សាយតំបន់ទេសចរណ៍ចម្បងៗ និង គួរឲ្យទាក់ទាញ ព្រមទាំងការសន្យាធានា ឲ្យបាននូវសន្តិសុខ ជូនដល់ភ្ញៀវទេសចរណ៍ ទាំងឡាយ ដែលបានមកដល់ទឹកដីថៃ ជាពិសេសរាជធានីបាងកក តែម្តង។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ នេះទៀតថា ពិធីបុណ្យខាងលើ នេះត្រូវបានប្រារព្ធ ធ្វើឡើង នៅឧទ្យានលុមពីនី ដ៏ល្បីល្បាញ កណ្តាលទីក្រុងបាងកក។ ក្នុងនោះ ក៏មានការសម្តែងរបាំបុរាណ បែបទំនើបរបស់ថៃផងដែរ ដែលវាបានចាប់ផ្តើម ពីល្ងាចថ្ងៃពុធតទៅ ដោយគ្រោង បន្តរហូតដល់រយៈពេល ៥ថ្ងៃ។

ទោះបីជាឆ្នាំនេះ មានការរៀបចំដូចឆ្នាំមុនៗក៏ពិតមែន តែលក្ខណៈពិសេស គឺខុសប្លែកពីគ្នា ក៏ព្រោះតែកាលពីឆ្នាំ ២០១៥ ប្រទេសថៃ បានទទួលរងការវាយប្រហារ ដោយអំពើភេរវកម្ម នៅកណ្តាលទីក្រុង បាងកក ដែលបាន បណ្តាលឲ្យភ្ញៀវទេសចរអន្តរជាតិ បាត់បង់ជីវិត។ ចង់ដឹងថា តើទិដ្ឋភាពនៃពិធីបុណ្យ ទាំងមូលមាន ភាពស្រស់ ប្រិមប្រិយ និង គួរឲ្យសប្បាយ រីករាយ យ៉ាងណានោះ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ៖