យន្តហោះ​សិង្ហបុរី Tiger Air ​ចុះ​ចត​​បន្ទាន់​នៅ​បាងកក ក្រោយ​អ្នក​ដំណើរ​ម្នាក់​ស្លាប់

យន្តហោះ​សិង្ហបុរី Tiger Air ​ចុះ​ចត​​បន្ទាន់​នៅ​បាងកក ក្រោយ​អ្នក​ដំណើរ​ម្នាក់​ស្លាប់

​​ជើង​ហោះ​ហើរ​សិង្ហបុរី Tiger Air ​បាន​ចុះ​ចត​យ៉ាង​បន្ទាន់​នៅ​ព្រលាន​យន្តហោះ​សុវណ្ណភូមិ ទីក្រុង​បាងកក ​កាល​​ពី​យប់​ ម្សិលមិញ ​បន្ទាប់​ពី​អ្នក​ដំណើរ​ជនជាតិ​សិង្ហបុរី​ម្នាក់​ បាន​ស្លាប់​​លើ​យន្តហោះ ​ខណៈ​​កំពុង​ធ្វើ​ដំណើរ​ពី​ខេត្ត​ឈៀងម៉ៃ ​ទៅ​កាន់​ប្រទេស​សិង្ហបុរី។

 

យន្តហោះ​សិង្ហបុរី Tiger Air ​ចុះ​ចត​​បន្ទាន់​នៅ​បាងកក ក្រោយ​អ្នក​ដំណើរ​ម្នាក់​ស្លាប់

បុរស​រងគ្រោះ​ខាង​លើ​មាន​អាយុ ៥៨ឆ្នាំ ​បាន​នាំ​គ្រួសារ​​គាត់​មាន​គ្នា ៥នាក់​ត្រលប់​ពី​ឈៀងម៉ៃ​ ទៅ​កាន់​សិង្ហបុរី​វិញ ​ជាមួយ​ប្រពន្ធ​ជនជាតិ​ថៃ​ តាម​ជើង​ហោះ​ហើរ Flight PR 2177។

 

ប្រពន្ធ​ជនរងគ្រោះ​​បាន​ប្រាប់​មន្ត្រី​ប្រចាំ​ព្រលាន​​សុវណ្ណភូមិ​ថា ​​ប្ដី​របស់​អ្នក​ស្រី​​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ និង​បាន​រើ​ឡើង​ ក៏បាន​បង្ខំ​ឲ្យ​​អ្នក​បើក​យន្តហោះ​ចុះ​ចត​ជា​បន្ទាន់ ​ដើម្បី​រក​ជំនួយ​ពី​គ្រូពេទ្យ​តែ​ម្ដង។

 

ប៉ុន្តែ​ជា​អកុសល ​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​​តាំង​ពី​នៅ​​លើ​យន្តហោះ​មក​ម្ល៉េះ ហើយ​សាកសព​ក៏​បាន​បញ្ជូន​ទៅ​ធ្វើ​កោសល្យវិច័យ នៅ​មន្ទីរ​ពេទ្យ​អគ្គស្នងការ​នគរបាល​តែ​ម្ដង។

 

ចំណែក​​យន្តហោះ​ខាងលើ​ ​បាន​បន្ត​ដំណើរ​ពី​ទីក្រុង​បាងកក ​និង​ចុះចត​​​នៅ​សិង្ហបុរី​ដោយ​សុវត្ថិភាព​ ​ក្នុង​យប់​ដដែល​ជា​មួយ​អ្នក​ដំណើរ​​ជាច្រើន​នាក់​ផ្សេង​ទៀត៕​

 

 

ចុចអាន៖ ថៃ ​ប្រារព្ធ​ពិធី​ដឹងគុណ​ស្វា ដោយ​ទិញ​ផ្លែឈើ​ឲ្យ​ស៊ី​អស់​ជាង១ម៉ឺនដុល្លារ

ចុចអាន៖ នារី​កែ​ភេទ​មក​ពី​ហ្វីលីពីន គ្រង​មកុដ​បវរកញ្ញា​ឯក​ប្រចាំ​ឆ្នាំ​នៅ​ថៃ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ThaiPS