ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ឧត្តរមានជ័យ ៖ មនុស្ស​៥​នាក់​បានរង​របួសធ្ងន់​-ស្រាល​ក្នុង​ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បុក​គ្នា​ កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៣ មករា ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខPR ១៧៤​ ​ក្នុងភូមិ​ទួល​ស្វាយ  ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ​។

ជន​រង​គ្រោះ​ឈ្មោះ​កិ​ម សា​រ៉េ​ត ​ភេទ​ស្រី​​ អាយុ​៤៥​ឆ្នាំ​ រង​របួសស្រាល​ជា​អ្នកបើកបរ​រថយន្តម៉ា​កវី​ហ្គោ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២A.F៥៦. ១៧​ និង​មាន​ក្មួយ​ស្រី​ម្នាក់​រួម​ដំណើរ​ឈ្មោះ​ផ​ល្លី​ន​ អាយុ១២​ឆ្នាំ​រង​របួសស្រាល​ ទាំង​២​នាក់ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាង​លើ​។​

រីឯ​រថយន្ត​ម៉ាក​កូរ៉េ​ ព​ណ៍​(​ស​)​ ពាក់​ស្លាក់​លេខ​ភ្នំពេញ​៣C៨៣.៨៤​បើកបរ​ដោយឈ្មោះ​ពៅ សីហា​ ភេទ​ប្រុស​ អាយុ៣៦​ឆ្នាំ​ រង​របួសធ្ងន់ ​និង​អ្នក​រួម​ដំណើ​២​នាក់​ទៀត​រងរ​បួស​ស្រាល រស់នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ​។

សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ា​កវី​ហ្គោបើកបរ​តាម​ដងផ្លូវ​លំ​ចេញ​មក​រក​ផ្លូវជាតិ​ដោយ​មិន​បាន​មើល​ឆ្វេង​ស្តាំ ស្រាប់តែ​ជួប​ប្រទះនឹង​រថយន្ត​កូរ៉េ​ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ផង ក៏បុក​រថយន្ត​ម៉ា​កវី​ហ្គោ​ចំពាក់កណ្តា​ល​ខ្លួន​រុញ​ធ្លាក់​ផ្លូវ​ទាំង​២​គ្រឿង ​ចំណែក​មនុស្ស​៥​នាក់​រង​របួសធ្ងន់-​ស្រាល​តែ​ម្តង៕