ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​​ខេត្ត​ព្រះវិហារ ៖ ស្ត្រី​ម្នាក់​ឈ្មោះ ពៅ ថុ​ន អាយុ​៥៧​ឆ្នាំ​ សង្ស័យ​តូចចិត្ត​​មាន​ជំងឺ​​ប្រចាំ​កាយ​​បាន​លេបថ្នាំ​សម្លាប់​ខ្លួន​​កាល​ពី​​វេលា​ម៉ោង​៣​​និង​​៣០​នាទី​រសៀលថ្ងៃ​ទី​១៣ ខែមករា​​ ​ស្ថិត​នៅ​ភូមិ​ស្ថាពរ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ   ។

​តាម​ការ​ឲ្យ​ដឹង​​ពី​បុរស​ជា​​ប្តី ​ឈ្មោះ យិ​ន​ ជា អាយុ​៥៦​ឆ្នាំ មុខរបរ​បញ្ចូល​អា​គុយ ​មាន​ទីលំនៅនៅ​ភូមិ​សង្កាត់​កើតហេតុ​​ខាងលើ បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ គាត់​​​បាន​ឲ្យ​ប្រពន្ធ​​​គាត់​យក​មាន់​ទៅ​ធ្វើមិន​ទាន់​ទាំង​រួច​រាល់​រួច​ផង ស្រាប់តែ​ប្រពន្ធ​របស់​គាត់ក៏​ឡើង​ទៅ​លើ​គ្រែ​ដេក ដោយ​មិនដឹង​ថា​លេបថ្នាំ​តាំងពី​ពេល​ណា​នោះ​ទេ ។

​បុរស​ជា​ប្តី​​បាន​បន្ត​​​ថា ប្រពន្ធ​​​គាត់​មាន​​ជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ​​ និង​ស្វិតជើង​ទាំង​សងខាង​រយៈពេល​២០​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​​ប្រពន្ធ​​គាត់​សម្រាល​កូនពៅ​ ​ហើយ​កន្លង​​មក​ប្រពន្ធ​របស់​គាត់​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​ដោយ​លេបថ្នាំ​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​ដោយសារ​តែ​គាត់​តាម​ទាន់​​ ។

​តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច ​និង​​ក្រុម​គ្រូពេទ្យ បញ្ជាក់​ថា​ ​ស្ត្រី​​រង​គ្រោះពិតជា​​​ធ្វើ​អត្តឃាតដោយ​លេបថ្នាំ​សម្លាប់​ខ្លួន​​ប្រាកដ​មែន ៕