ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ម​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​បូម​ស្តារ​លូ​ផ្លូវ​លេខ​៣១៥ ផ្លូវ​លេខ​៥៩២ និង​បាន​ជួសជុល​អណ្តូង​លូ​រួច​មក នៅ​ថ្ងៃ​ទី​១៣​ មករា​ ២០១៦​នេះ មន្ទីរ​សាធារណការ​រាជធានី បាន​កាយ​ប្រឡាយ​បើកមុខ​ទឹក​នៅ​ក្រោយ​ស្ថា​នី​យ​បូមទឹក​ទួល​គោក​ទី​១ ត្រឡោក​បែក ដើម្បី​ឲ្យ​ទឹក​ហូរ​ពី​លូ​ផ្លូវ​លេខ​៣១៥ មក​អាង​ស្តុក​ទឹកបាន​ល្អ​ប្រ​សីរ​។

ជាមួយ​គ្នា​នេះ​ដែរ ក៏​បាន​ស្តារ​ប្រឡាយ​បាក់​ទូក​ដោយ​ប្រើប្រាស់​អិ​ច​ស្កា​វ៉ាទ​រ័​ដៃ​វែង​២​គ្រឿង​ និង​រថយន្ត​បែន​២​គ្រឿង​ ៕