ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានីភ្នំពេញ ៖ ​បុរស​ជនជាតិ​ចិន​២​នាក់​​ ដោយ​ម្នាក់ស្លាប់​ភ្លាម​ៗ​នៅ​​នឹង​កន្លែង​កើតហេតុ​ និង​​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បើក​បុក​ចំ​ពីមុខ​ម៉ូតូ​ពេញទំហឹង ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវកាលពី​វេលា​ម៉ោង៤​និង​៥០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ ២០១៦ ទល់មុខ​វត្ត​ទួល​ទំ​ពុង ក្នុង​សង្កាត់​ទួល​ទំ​ពុង​១ ខណ្ឌចំការមន ​។

 ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​ឃើញរថយន្ត​បង្ក​​​​​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាកNOSZZA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ1BQ-5789 ជិះ​ដោយ​បុរស​ជនជាតិ​ចិន​២​នាក់​បត់​ឆ្លងផ្លូវ​​ក៏​ត្រូវរថយន្ត​​​បង្ក​បើក​ក្នុង​ល្បឿន​លឿន​​ជ្រុល​​​បុក​ម៉ូតូ​ចំ​ពាក់កណ្តាល​ពេញទំហឹង បណ្តាលឱ្យ​​អ្នក​ជិះ​ម៉ូតូ​ហោះ​ខ្ទាតចេញពី​គ្នាជាង​១០​ម៉ែត្រ ។ ​បន្ទាប់​ពី​កើតហេតុ​ រថយន្ត​បង្ក​បើក​គេច​ខ្លួន​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល​​ ។ ​

​ក្រោយ​​ហេតុការណ៍​​កើតឡើង សព​​បុរស​ជនជាតិ​ចិន ​​ត្រូវ​បាន​សមត្ថកិច្ច​ក៏​ប្រគល់​ឱ្យ​ទៅ​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពិ​ណី​​ ៕