ប៉ូលិសស្រីចិត្តធម៌ ជួយសង្គ្រោះទារក ទើបនឹងកើត ដែលត្រូវគេ បោះបង់ចោល ថែមទាំង បំបៅដោះ ឲ្យនាងទៀត

កូឡំប៊ី៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទារកស្រី ទើបនឹងកើតម្នាក់ ត្រូវបានគេ បំបោះបង់ចោល តែម្នាក់ឯង នៅក្នុងព្រៃ ដាច់ស្រយាលមួយ ប៉ុន្តែត្រូវបាន ប៉ូលិសស្រីចិត្តធម៌ម្នាក់ ជួយសង្គ្រោះ ហើយថែមទាំង បំបៅដោះ ឲ្យនាងទៀតផង ខណៈពេលកំពុង រង់ចាំវេជ្ជបណ្ឌិត។

ប៉ូលិសស្រីចិត្តធម៌ ជួយសង្គ្រោះទារក ទើបនឹងកើត ដែលត្រូវគេ បោះបង់ចោល ថែមទាំង បំបៅដោះ ឲ្យនាងទៀត
ប៉ូលិសស្រី Luisa Fernanda Urrea និងទារកស្រី

ប៉ូលិសស្រីចិត្តធម៌ រូបនោះ មានឈ្មោះថា Luisa Fernanda Urrea ជាមន្រ្តីប៉ូលិស នៅក្នុងទីក្រុង La Marina ប្រទេសកូឡំប៊ី ដោយនៅពេលកើតហេតុ នាងត្រូវបាន គេទូរស័ព្ទហៅ ទៅកាន់ព្រៃ ដាច់ស្រយាល មួយកន្លែង បន្ទាប់ពីអ្នកស្រុក បានប្រទះឃើញ ទារកម្នាក់ ត្រូវគេបោះបង់ចោល នៅទីនោះ។

បើតាមសម្តីវេជ្ជបណ្ឌិត បានឲ្យដឹងថា បើសិនជាគ្មាន ការសង្គ្រោះ ដោយទឹកដោះ ពីប៉ូលិសស្រី នោះទេ ទារកដែលទើបនឹងកើត បានប៉ុន្មានម៉ោងនេះ អាចនឹងខ្វះកំដៅ និងដាច់ពោះស្លាប់ ជាមិនខាន។

ប៉ូលិសស្រីចិត្តធម៌ ជួយសង្គ្រោះទារក ទើបនឹងកើត ដែលត្រូវគេ បោះបង់ចោល ថែមទាំង បំបៅដោះ ឲ្យនាងទៀត

ជាមួយគ្នានេះដែរ ប៉ូលិសស្រី Luisa ក៏បានប្រាប់ទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា «ខ្ញុំទើបតែក្លាយខ្លួន ជាម្តាយគេ ថ្មីៗនេះទេ ហើយខ្ញុំមានទឹកដោះ... ខ្ញុំស្គាល់នូវសេចក្តី ស្រែកឃ្លាន របស់ទារកនោះ។ ខ្ញុំគិតថា ស្រ្តីគ្រប់រូប ប្រាកដជាធ្វើ ដូចខ្ញុំដែរ ក្នុងកាលៈទេសៈ បែបនេះ»។

លោក Edinora Jimenez អាយុ ៥៩ឆ្នាំ ដែលជាអ្នកប្រទះឃើញ ទារកនោះ បាននិយាយថា «ខ្ញុំកំពុងដើរបេះក្រូច ស្រាប់តែ លឺសម្លេងយំ។ ខ្ញុំបានគិតថា វាគឺជាសត្វឆ្មា ប៉ុន្តែនៅពេលដែលខ្ញុំ ដើរទៅមើលជិត ស្រាប់តែឃើញ ទារកស្រីម្នាក់ តែម្តង»។

មេបញ្ជាការប៉ូលិសក្នុងតំបន់ លោក Javier Martin បានប្រាប់ឲ្យដឹងថា «ទារកស្រីនោះ ទើបតែកើតប៉ុណ្ណោះ សូម្បីតែទងផ្សិត ក៏មិនទាន់កាត់ផង។ នាងមានស្នាមរបួស មួយចំនួន និងខ្វះភាពកក់ក្តៅ។ ទោះបីជាយ៉ាងណា នាងត្រូវបានព្យាបាល យ៉ាងឆាប់រហ័ស ហើយឥឡូវនេះ នាងមានសុខភាពល្អណាស់»។

គួរបញ្ជាក់ផងដែរថា ទារកស្រីដ៏អភ័ព្វ ដែលត្រូវម្តាយឪពុក បោះបង់ចោលនោះ ត្រូវបានយកទៅថែរក្សា នៅវិទ្យាស្ថាន Colombian Institute of Family Welfare ខណៈប៉ូលិស និងមន្រ្តីសុខាភិបាល កំពុងស្វែងរក ម្តាយទារកនោះ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕

ប៉ូលិសស្រីចិត្តធម៌ ជួយសង្គ្រោះទារក ទើបនឹងកើត ដែលត្រូវគេ បោះបង់ចោល ថែមទាំង បំបៅដោះ ឲ្យនាងទៀត
ប៉ូលិសស្រីចិត្តធម៌ ជួយសង្គ្រោះទារក ទើបនឹងកើត ដែលត្រូវគេ បោះបង់ចោល ថែមទាំង បំបៅដោះ ឲ្យនាងទៀត

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត