Hacker វាយប្រហារគណនីផ្ទាល់ខ្លួន​របស់​ប្រធានចារបុរសសហរដ្ឋអាម៉េរិក

វ៉ាស៊ីនតោន៖ គេបានដឹងថា គណនីផ្ទាល់ខ្លួនរបស់ប្រធានស៊ើបអង្កេតសហរដ្ឋអាម៉េរិក ត្រូវបានក្រុម Hacker លួចវាយប្រហារ ។ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ថា លោក James Clapper ដែលគេស្គាល់ថា ជាប្រធានចារបុរសរបស់សហរដ្ឋអាម៉េរិកនោះ គណនីផ្ទាល់ខ្លួន របស់លោកត្រូវវាយ ប្រហារឡើងដោយ ក្រុម Hacker យ៉ាងពិតប្រាកដ ។

អ្នកនាំពាក្យមួយរូបបានថ្លែងថា បញ្ហានេះពិតជាបានកើតឡើង "ដោយបានរាយការណ៍ទៅកាន់អាជ្ញាធររួចហើយដែរ" ប៉ុន្តែមិនទាន់មានការបរិយាយអ្វីច្រើននោះទេ ។ក្នុងនាមជានាយកសម្របសម្រួលកិច្ចការប្រទេសជាតិ លោក James Clapper ត្រូវបានគេចាត់ទុកជាបុគ្គលដែល សំខាន់ជាទីប្រឹក្សារបស់ ប្រធានាធិបតី សហរដ្ឋអាម៉េរិកហើយនេះជាបញ្ហាសុវត្ថិភាពមួយដែលកើតឡើង ។

គួររំលឹកថា ក្រុម Hacker ក៏បានវាយប្រហារទៅលើគណនីរបស់នាយក CIA ផងដែរ កាលពីខែតុលា ឆ្នាំ២០១៥កន្លងទៅ ៕

Hacker វាយប្រហារគណនីផ្ទាល់ខ្លួន​របស់​ប្រធានចារបុរសសហរដ្ឋអាម៉េរិក