អាម៉េរិកអរគុណអ៊ីរ៉ង់ ចំពោះការដោះលែង​ចំណាប់ខ្មាំង​​​ដែលឃាត់ខ្លួននាពេលថ្មីៗនេះ

វ៉ាស៊ីនតោន៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ថាសហរដ្ឋអាម៉េរិក បានសម្តែងនូវក្តីអំណរ គុណចំពោះរដ្ឋាភិបាលអ៊ីរ៉ង់ ដែល បានដោះលែងចំណាប់ខ្មាំងក្រោយពីឃាត់ខ្លួននា បែលកន្លងមក ។

គួររំលឹកថាក្រុមនាវឹកសហរដ្ឋអាម៉េរិកចំនួន១០នាក់ដែលបានឆ្លងចូលដែនទឹកនៃប្រទេសអ៊ីរ៉ង់ហើយត្រូវបានកងម៉ារីនរបស់អ៊ីរ៉ង់ចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃអង្គារកន្លងទៅនេះ និងមកដល់ថ្ងៃទី១៣ ម្សិលមិញនេះរដ្ឋាភិបាលអ៊ីរ៉ង់ ក៏សម្រេចដោះលែងឲ្យអ្នកទាំងនោះមានសេរីភាពវិញ។ទន្ទឹមនឹងការដោះលែង នេះដែរ សហរដ្ឋអាម៉េរិក ក៏បានអរគុណ ដល់ការសម្រេចចិត្តនេះផងដែរ ។

អ្វីដែលគេបានដឹងច្បាស់នោះ ការដោះស្រាយឲ្យមានសេរីភាពដល់ក្រុមនាវឹកទាំង១០នាក់នោះ គឺបានធ្វើឡើងបន្ទាប់ពីមានការស្វែងរកដំណោះស្រាយដ៏ល្អ មួយពីសំណាក់លោក ចន ឃឺរី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ដោយឈរលើ "ការដើរតួយ៉ាងសំខាន់ដើម្បីរក្សាបានសុខសន្តិភាពរបស់ប្រទេសយើង" ៕

អាម៉េរិកអរគុណអ៊ីរ៉ង់ ចំពោះការដោះលែង​ចំណាប់ខ្មាំង​​​ដែលឃាត់ខ្លួននាពេលថ្មីៗនេះ