កុមារចំនួន០២នាក់ និងជនជាតិអ៊ុយក្រែនម្នាក់បាត់បង់​​ជីវិតដោយរអិល​ធា្លក់ផ្ទៃទឹកកកនៃកំពូលភ្នំ Alps ប្រទេសបារាំង

ប៉ារីស៖ កុមារជនជាតិបារាំងចំនួន០២នាក់ និងជនជាតិអ៊ុយក្រែនចំនួន០១នាក់ បានបាត់បង់ជីវិត បន្ទាប់ពី មានដុំផ្ទាំងទឹកកកធ្លាក់សង្កត់ពីកំពូលភ្នំ Alps ។ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ថា គេបានឃើញក្រុមអ្នកទេសចរជាច្រើន នាក់ទៅកាន់តំបន់ទេសចរណ៍មួយដែលគេនិយមជិះស្កីលើដែនទឹកកកក្នុងតំបន់Les Deux Alpes ហើយជាអកុសលមានដុំផ្ទាំងទឹកកកបានបាក់រលំមកពីកំពូលភ្នំ Apls បណ្តាលឲ្យកុមារជនជាតិបារាំងចំនួន០២នាក់ បាត់បង់ជីវិតនិងម្នាក់ទៀតត្រូវបានគេស្គាល់ច្បាស់ថាជាជាតិជាតិអ៊ុយក្រែន ដែលមកទេសចរដូចគ្នាដែរនោះ ។

ក្រៅពីនេះគេដឹងថា មានគ្រូបង្រៀនម្នាក់រងរបួសធ្ងន់ ។ ក្រុមអ្នកជួយសង្គ្រោះខិតខំជួួយនាំយកជនរងគ្រោះដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយប្រើឧទ្ធម្ភាចក្រចំនួន០៤គ្រឿងនិងមានអ្នកជួយសង្រ្គោះប្រមាណជាង៦០នាក់ រូមទាំងសត្វសុនខជាច្រើនក្បាល  ៕