វិធីងាយៗ ចំណាយប្រាក់តិច តែ​អាច​សម្រក់ទម្ងន់ ១០គីឡូក្នុង ១០ថ្ងៃ (មានវីដេអូ)

លោកអ្នកប្រហែល​ជាមិនជឿមែន​ទេ? ប៉ុន្តែនេះ​ជាការពិត មានវិធីសាស្រ្ត​ដែលលឿនបំផុត​ប្រសិន​បើអ្នក​ចង់សម្រកទម្ងន់ ហើយពិត​ជាមាន​ប្រសិទ្ធភាព​ខ្ពស់ហួសពីស្មាន​។ ដំបូង​អ្នកត្រូវ​ការរៀបចំ​ផែនការ​របបអាហារឲ្យ​បានត្រឹមត្រូវ​ដើម្បី​ធ្វើការអនុវត្ត។ រាងកាយ​របស់អ្នក​នឹងបាត់បង់​រហូតដល់ ៩០០ កាឡូរីជាមួយនឹង​ផែនការរបបអាហារនេះ។
 
វិធីងាយៗ ចំណាយប្រាក់តិច តែ​អាច​សម្រក់ទម្ងន់ ១០គីឡូក្នុង ១០ថ្ងៃ (មានវីដេអូ)
របបអាហារនេះ​ត្រូវមានគ្រឿង​ផ្សំ ៤​ ប្រភេទ​មានលក្ខណៈ​សាមញ្ញបំផុតតែ​មានប្រសិទ្ធភាពបំផុត ហើយ​មិនចាំបាច់​ចំណាយ​ថវិការច្រើន​ទេ។ អ្វីដែល​អ្នកត្រូវការនោះគឺ ស៊ុត, ផ្លែប៉ោម, ស្រូវសាលី, ទឹកតែបៃតង។
ផ្លែមប៉ោម ២ ផ្លែអាច​កម្ចាត់ ២៣០ កាឡូរី, ស៊ុត ៦ គ្រាប់អាចកម្ចាត់ ៤៥០ កាឡូរី, អង្ករសាលី ១ ពែងអាចកម្ចាត់ ១៦០ កាឡូរី, ត្រសក់ និងការ៉ុតអាចកម្ចាត់ ៦០ កាឡូរី ដូច្នេះ​គ្រឿងផ្សំ​ទាំងនេះ សរុបមក​ជួយកម្ចាត់ ៩០០ កាឡូរីចេញ​ពីរាងកាយ​របស់អ្នក។
សេចក្ដីណែនាំ៖
អាហារពេលព្រឹក
- ស៊ុតឆ្អិន ៣ គ្រាប់
- ទឹកតែបៃតង ១ ពែង
អាហារថ្ងៃត្រង់
- ស៊ុតឆ្អិន ៣ គ្រាប់
- ផ្លែប៉ោម ១ ផ្លែ
- ទឹកតែបៃតង ១ ពែង
អាហារពេលល្ងាច
- ចម្អិនបបរអង្ករសាលី ១ ពែង
- ផ្លែប៉ោម ១ ផ្លែ
- ទឹកតែបៃតង ១ ពែង
- អ្នកអាចបន្ថែមការ៉ុត និងត្រសក់ប្រសិនបើអ្នកឃ្លានខ្លាំង
អាហារពេលយប់
- ទឹកតែបៃតង ១ ពែង
- ទទួលទានឲ្យ​បាន ១ ម៉ោងមុនពេលចូលគេង។
បើ​ចង់ជ្រាបកាន់តែច្បាស់ អ្នក​អាចអនុវត្ត​តាម​ការណែនាំ​នៅក្នុងវីដេអូខាងក្រោម​នេះក៏បាន។
ដោយ៖ Brugn
 
ប្រភព៖ healthyfoodhelp

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីងាយៗ ចំណាយប្រាក់តិច តែ​អាច​សម្រក់ទម្ងន់ ១០គីឡូក្នុង ១០ថ្ងៃ (មានវីដេអូ)